ព័ត៌មានទាន់ហេតុការណ៍៖

Will Keaneខ្សែប្រយុទ្ធក្លិប Hull City រងរបួសត្រូវសម្រាករហូតដល់១ឆ្នាំ

ចែករំលែក៖

ក្លិបបាល់ទាត់Hull Cityនៅក្នុងក្របខណ្ឌ័អង់គ្លេស Premier Leagueបានប្រកាសថាខ្សែប្រយុទ្ធ Will Keaneនឹងត្រូវអវត្តមានរហូតដល់ទៅមួយឆ្នាំដោយសារតែរបួសក្បាលជង្គង់។

អតីតកីឡាករបស់ក្លិបិសាចក្រហម Manchester Unitedនេះបានរងរបួសពេលក្រុមHull Cityយក ឈ្នះលើក្រុមSouthamptonដោយលទ្ធផល2-1ក្នុងកីឡាដ្ឋានKCOMកាលពីថ្ងៃទី០៦ខែវិច្ចកាឆ្នាំ២០១៦។

ក្លិបHull Cityបានបញ្ជាក់ថា កីឡាករវ័យ២៣ឆ្នាំWill Keaneត្រូវបានវះកាត់ព្យាបាលរបួសហើយ ត្រូវការរយះពេល១២ខែដើម្បីឲ្យជាសះស្បើយទើបអាចចូលលេងវិញបាន។ ចំណែកលោក Mike Phelan អ្នកចាត់ការទូទៅក្លិបបានឲ្យដឹងថា “អ្នករាល់គ្នាជូនពរគាត់ឲ្យជាសះស្បើយពេញលេញក្នុង ពេលសម្រាកដ៏យូរនេះ”។

អវត្តមានរបស់កីឡាករWill Keaneនឹងកាន់តែបន្ថែមបញ្ហាដល់ក្លិបHull Cityពេលពួកគេប៉ះក្រុម Sunderlandនៅថ្ងៃសៅរ៍នេះដោយសារតែកីឡាករសំខាន់ដូចជា Abel HernandezនិងAdama Diomande នឹងអវត្តមានផងដែរ ៕

aes-2 aes aes-1


ចែករំលែក៖