ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានចារកិច្ចអាមេរិកលាលែងចេញពីតំណែង

ចែករំលែក៖

អគ្គនាយកមជ្ឈមណ្ឌុលចារកិច្ចអាមេរិកCIA លោក James Calpper កាលពីយប់ថ្ងៃទី១៧ ខែវិច្ឆិកា បានប្រកាសថា លោកបានដាក់លិខិតសុំលាលេងចេញពីតំណែង ។ លោកចាំបាច់ត្រូវតែធ្វើបែបនេះ ដើម្បីល្អប្រសើរ នៅពេលខាងមុខ។

នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការចារកម្មនៅក្នុងសភា ពេលនោះតំណាងរាស្ត្រមួយរូបមកពីគណបក្សប្រជាធិបតេយ្យ បានឌឺដង លោកថា លោក James Calpper នឹងមានការងាធ្វើបន្តរយៈពេល៤ឆ្នាំខាងមុខទៀត។ លោក James Calpperបានបញ្ជាក់ទៀតថា លោកនៅមានរយៈពេល៦៤ថ្ងៃទៀតបន្តការងារ ។ នៅក្នុងលិខិត លាលែងពីតំណែង លោក James Calpperបានបញ្ជាក់ថា រយៈពេលជាង៥០ឆ្នាំ ដែលបានលះបងសម្រាប់ស្ថាប័ននេះ គឺគ្រប់គ្រាន់ណាស់ទៅហើយ។

ចំពោះលោក James Calpper រយៈពេលជាង៥០ឆ្នាំ ដែលបម្រើក្នុងវិស័យកងទ័ព និងចារកិច្ច ហើយលោកមិនដែលឃើញអាមេរិកត្រូវប្រឈមនឹងស្ថានភាព ឧបសគ្គជាច្រើនដូចជាពេលនេះឡើយ ។ លោក បានលើកឡើងពីការគំរាមកំហែងរបស់បណ្តាប្រទេសដូចជា រុស្ស៊ី, ចិន , កូរ៉េខាងជើង និងអីរ៉ងជាដើម ព្រមទាំងក្រុម ភេរវកម្ម ដែលមានអាវុធទំនើបៗជាច្រើន ។

លិខិតលាលែងចេញពីតំណែងរបស់លោក កើតឡើងក្នុងពេល ដែលប្រធានាធិបតីទើបតែជាប់ឆ្នោតដូណាល់ ត្រាំ បានពិភាក្សា អំពីសមសភាពគណៈរដ្ឋមន្ត្រីថ្មី។ ការលាលែងចេញពីតំណែងរបស់លោក James Calpperមិនមានជារឿងគួរឲ្យភ្ញាក់ផ្អើលនោះឡើយ ដោយសារតែលោកធ្លាប់បានលើកឡើងនាពេលកន្លងមកជាមួយមន្ត្រីក្រោមឱវាទលោក ។

ពេលវេលាដែលលោកត្រូវបញ្ចប់ គឺនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ គឺចំពេលវេលាដែលលោកត្រាំ ស្បថចូលកាន់តំណែងប្រធានាធិបតីអាមេរិក ជំនួសលោកអូបាម៉ា ។ កាលពីឆ្នាំ២០១៥ លោក James Calpperក៏បានប្រកាសថា លោកនឹងឈប់ធ្វើការ ក្រោយពេលលោកអូបាម៉ា បញ្ចប់អាណត្តិ ។

លោក James Calpperបានស្បថចូលកាន់តំណែងជាប្រធាន CIA នៅខែសីហាឆ្នាំ២០១០ ។ ក្នុងពេលដែលកាន់តំណែងជាប្រធាន លោកបានស្នើឲ្យការពារ តំណែង ក្រសួងសន្តិសុខជាតិ NSA ក្រោយកម្មវិធីស៊ើបអង្កេតទៅលើពលរដ្ឋអាមេរិក នុងឯកសារសម្ងាត់ជាច្រើន ត្រូវបានអតីតមន្ត្រីចារកម្ម Edward Snowden ទម្លាយជាសាធារណៈ ៕ ម៉ែវ សាធី

US-POLITICS-CONGRESS-SECURITY


ចែករំលែក៖