ព័ត៌មានទាន់ហេតុការណ៍៖

បាក់រោងចក្រអគ្គិសនីនៅប្រទេសចិន ស្លាប់កើន៧៤នាក់

ចែករំលែក៖

អគាររោងចក្រអគ្គិសនីនៅភាគខាងកើតប្រទេសចិន ដែលកំពុងស្ថិតក្រោមការសាងសង់ ហើយបានបាក់រលំផ្នែកខ្លះនោះ រហូតមកដល់ពេលនេះ ជនរងគ្រោះបាត់បង់ជីវិតកើនឡើងដល់៧៤នាក់ហើយ ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយចិន ចេញផ្សាយថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

រោងចក្រអគ្គិសនី ស្ថិតនៅក្នុងតំបន់ Fengcheng ភាគកណ្តាលខេត្ត Jiangxi បានបាក់រលំកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ បណ្តាលឲ្យសង្កត់បុគ្គលិកកម្មករ ដែលកំពុងបំពេញការងារជាច្រើននាក់ ។

ប្រភពព័ត៌មានស៊ីនហួ បានផ្សាយថា រហូតមកដល់ពេលនេះ ជនរងគ្រោះបាត់បង់ជីវិតបានកើនឡើងពី៦៨នាក់រហូតដល់៧៤នាក់ហើយ ។ ជនរងគ្រោះមានអាយុចាប់ពី២៣ឆ្នាំរហូតដល់៥៣ឆ្នាំ ៕ ថាច់ យ៉ាត

rescue-workers-search-at-the-site-where-a-power-plant-s-cooling


ចែករំលែក៖