ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំគុយបា Fidel Castro ទទួលមរណភាពក្នុងជន្មាយុ៩០ឆ្នាំ

ចែករំលែក៖

មេដឹកនាំបដិវត្តិគុយបា លោកហ្វីឌែល កាស្ត្រូ ទើបតែទទួលមរណភាព ក្នុងជន្មាយុ៩០ឆ្នាំ ។ លោកជាវីរបុរស ជាមេដឹកនាំបដិវត្តន៍ក្នុងប្រទេសគុយបា និងជាមេដឹកនាំបដិវត្តន៍នៅតំបន់អាមេរិកឡាទីនផងដែរ ។

លោក ហ្វីឌែលកាស្ត្រូ ទទួលមរណភាព កាលពីវេលាម៉ោង២២និង២៩នាទីថ្ងៃទី២៥ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់)។ លោកបានដឹកនាំបដិវត្តន៍ផ្តួលរំលំរបបផ្តាច់ការនៅឆ្នាំ១៩៥៩ ។

លោក ហ្វីឌែលកាស្ត្រូ បានបង្កើតប្រទេសគុយបា ចាប់តាំងពីឆ្នាំ១៩៥៩ ហើយក្លាយជានាយករដ្ឋមន្ត្រីគុយបា តាំង១៩៥៩ មករហូតដល់ឆ្នាំ១៩៧៦ ។ ចាប់តាំងពីឆ្នាំ១៩៧៦ ដល់ឆ្នាំ២០០៨ លោកជាប្រធានគណកម្មធិការដឹកនាំជាតិជាតំណែងធំបំផុតនៅក្នុងប្រទេស ។

នៅឆ្នាំ២០០៨លោកបានផ្ទេរអំណាចដឹកនាំប្រទេសឲ្យទៅប្អូនប្រុស រ៉ាអូលកាស្ត្រូ ដឹកនាំបន្តរហូតមកទលពេលនេះ ដោយសារតែសុខភាពលោកខ្សោយ ។

លោក ហ្វីឌែលកាស្ត្រូ បានបង្កើតប្រទេសសង្គមនិយមនៅជាប់ប្រទេសបិតាប្រជាធិបតេយ្យ គឺអាមេរិក ។ លោកបានប្រឆាំងនឹងសង្គ្រាមត្រជាក់ចាប់តាំងពីឆ្នាំ១០៥០ រហូតដល់១៩៩០ ។

ក្នុងរយៈពេល៥ទសវត្សរ៍ លោកបានឆ្លងផុតការប៉ុនប៉ងធ្វើឃាតពីប្រធានាធិបតីអាមេរិកជាច្រើនជំនាន់ ។ លោក ហ្វីឌែលកាស្ត្រូ ឆ្លងកាត់៩ជំនាន់នៃប្រធានាធិបតីអាមេរិក ៕ ម៉ែវ សាធី

castro


ចែករំលែក៖