ព័ត៌មានទាន់ហេតុការណ៍៖

ដូណាល់ ត្រាំ៖ បើលោកស្រីគ្លីនតុនទទួលស្គាល់លទ្ធផលនោះនឹងមិនមានការរាប់សន្លឹកឆ្នោតឡើងវិញឡើយ

ចែករំលែក៖

ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ បានប្រកាសថា ប្រសិនបើលោកស្រី គ្លីនតុន គោរពដូចការប្រកាសពេលដំបូងគឺមិន មានការរាប់សន្លឹកឆ្នោតឡើងវិញនៅរដ្ឋ ចំនួន៣នោះឡើយ។ ពេលដំបូងក្រោយ បញ្ចប់ការបោះឆ្នោតលោកស្រី គ្លីនតុន បានប្រកាសទទួលស្គាល់លទ្ធផលតែនៅពេលនេះលោកស្រីបានគាំទ្រឲ្យមានការ រាប់សន្លឹកឆ្នោតឡើងវិញ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរ លោក ដូណាល់ ត្រាំ បានប្រកាសថា ប្រសិនបើលុបចោលសន្លឹកឆ្នោតមិនស្របច្បាប់របស់លោកស្រី គ្លីនតុន នោះ សំឡេងគាំទ្រលោក ត្រាំ ខ្ពស់ជាងលោកស្រី ហ៊ីល ឡារីគ្លីនតុន ទៅ ទៀត។

លោក ដូណាល់ ត្រាំបញ្ជាក់ថា ការរាប់ សន្លឹកឆ្នោតឡើងវិញនៅរដ្ឋ Wisconsin ធ្វើ ឲ្យខាតបង់ពេលវេលាតែប៉ុណ្ណោះ។ នៅមុន ពេលបោះឆ្នោតប្រធានាធិបតីអាមេរិកលោក ត្រាំ បានព្រមានថា នឹងមានការបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតអាមេរិក។ ប៉ុន្តែមកទល់ពេលនេះក្រុមអ្នកឯកទេសមិនទាន់រកឃើញថា មានការបន្លំណាមួយនោះឡើយ។

គណៈកម្មាធិការរៀបចំការបោះឆ្នោតអាមេរិកបានយល់ព្រមរាប់សន្លឹកឆ្នោតឡើង វិញនៅ៣រដ្ឋក្រោយពេលដែលមានការ តវ៉ាឲ្យរាប់សន្លឹកឆ្នោត និងក្រោយពេល មានការសង្ស័យនៅរដ្ឋចំនួន៣។ ក្រុមអ្នកស្រាវជ្រាវសេរីបានបង្ហាញពីមន្ទិលសង្ស័យថា មានហែកឃើរចូលលួចសន្លឹកឆ្នោត លោកស្រី គ្លីនតុន ទើបលោកស្រីចាញ់ ប្រកៀកប្រកិតគ្នាបែបនេះ។

កាលពីថ្ងៃអាទិត្យកន្លងទៅប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើការចោទប្រកាន់ដោយ គ្មានភស្តុតាងថា មនុស្សរាប់លាននាក់បាន បោះឆ្នោតខុសច្បាប់ឲ្យលោកស្រី ហ៊ីល ឡារីគ្លីនតុន ហើយបើមិនដូច្នោះទេ គាត់ នឹងឈ្នះឆ្នោតប្រជាប្រិយភាពមិនខាន ។

នេះគឺទើបតែជាលើកទីមួយដែល លោក ត្រាំ ធ្វើការចោទប្រកាន់ចំពោះការ បន្លំរបស់អ្នកបោះឆ្នោតនៅក្នុងភាពជោគ ជ័យរបស់ខ្លួនមិនធ្លាប់មានពីមុនមកដោយគ្មានភស្តុតាងជាក់លាក់រីកសាយភាយនៃការបន្លំរបស់អ្នកបោះឆ្នោត ។

គួរបញ្ជាក់ផងដែរថា ក្នុងការបោះឆ្នោត កន្លងទៅថ្មីៗនេះ លោក ត្រាំ បានឈ្នះឆ្នោត ជាប្រធានាធិបតីសហរដ្ឋអាមេរិក និង គ្រោងចូលកាន់តំណែងក្នុងខែមករាខាង មុខនេះ ប៉ុន្តែលោកបានចាញ់សំឡេងឆ្នោត ប្រជាប្រិយភាពរបស់លោកស្រី គ្លីនតុន ប្រមាណ២លានសន្លឹកឆ្នោត ។

ពាក់ព័ន្ធនឹងការបោះឆ្នោតអាមេរិកនេះដែរក្រុមអ្នកឯកទេសល្បីល្បាញដែលមាន មេធាវីស្តីពីសិទ្ធិបោះឆ្នោតលោក John Bonifaz និងអគ្គនាយកមជ្ឈមណ្ឌលមហាវិទ្យាល័យ Michigan ទទួលបន្ទុកសន្តិសុខលើបណ្តាញកុំព្យូទ័រ និងសង្គមបានបញ្ជាក់ថា បានរកឃើញភស្តុតាងដែលគួរឲ្យទុកចិត្តពីលទ្ធផលបោះឆ្នោតនៅរដ្ឋ Wisconsin , Michigan និង Pennsylvania មានភាពមិនប្រក្រតីអាចត្រូវហែកឃើរវាយប្រហារលួចសន្លឹកឆ្នោតឈ្មោះលោកស្រី គ្លីនតុន។

មកទល់ពេលនេះក្រុមខាងលើមិនទាន់បានលាតត្រដាងជាសាធារណៈពីការរកឃើញរបស់ខ្លួននៅឡើយទេ។ កាលពី សប្តាហ៍កន្លងមកក្រុមអ្នកឯកទេសបានស្នើដល់លោក John Podesta ប្រធានយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រី គ្លីនតុនឲ្យសើរើឡើងវិញនៅរដ្ឋទាំង៣ ខាងលើ។

តាមប្រភពព័ត៌មានពីក្រុមស្រាវជ្រាវខាង លើបានរកឃើញថា នៅក្នុងរដ្ឋ Wisconsin លោកស្រី គ្លីនតុន ទទួលសំឡេងគាំទ្រតិច ជាង៧ភាគរយ នៅតាមការិយាល័យដែលបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ។ នៅក្នុង រដ្ឋនេះមាន១០អាសនៈដោយលទ្ធផល លោកត្រាំទទួលបាន ៤៧,៩ភាគរយ ស្មើ ១.៤០៩.៤៦៧ សន្លឹកឆ្នោត។ ចំណែក លោកស្រី ហ៊ីលឡារី គ្លីនតុន វិញទទួល បាន ៤៦,៩ភាគរយស្មើ ១.៣៨២.២១០ សន្លឹកឆ្នោត។ ដូច្នេះប្រសិនបើសន្លឹកឆ្នោត របស់លោកស្រី ទទួលបានគ្រប់គ្រាន់ បន្ថែម ៧ភាគរយទៀតគឺឈ្នះដាច់លោក ត្រាំ បាន១០ អាសនៈក្នុងរដ្ឋនេះ។

ចំណែកនៅក្នុងរដ្ឋ Michigan មាន១៦ អាសនៈក្នុងនោះលោក ដូណាល់ ត្រាំ ទទួល បាន ៤៧,៦ភាគរយស្មើ ២.២៧៩.៨០៥ សន្លឹក ចំណែកលោកស្រី គ្លីនតុនទទួល បាន ៤៧,៣ ភាគរយ ស្មើ ២.២៦៨.១៩៣ សន្លឹក។ ដោយឡែកនៅក្នុងរដ្ឋ Pennsylvania មាន២០អាសនៈ ក្នុងនោះលោក ត្រាំ ទទួលបាន ៤៨,៨ភាគរយ ស្មើ ២.៩១២.៩៤១ សន្លឹកឆ្នោត ចំណែកលោកស្រី គ្លីនតុន វិញទទួលបាន ៤៧,៦ភាគរយស្មើ ២.៨៤៤.៧០៥សន្លឹកឆ្នោតគាំទ្រ៕ ម៉ែវ សាធី

clinton_trump


ចែករំលែក៖