ព័ត៌មានទាន់ហេតុការណ៍៖

ដាក់ទណ្ឌកម្មប្រឆាំងប្រទេសរុស្ស៊ីធ្វើឲ្យអាល្លឺម៉ង់បាត់បង់ការងារធ្វើជាង៦០ពាន់នាក់

ចែករំលែក៖

ការប្រសើរឡើងវិញនូវសេដ្ឋកិច្ចរុស្ស៊ីក្រោយរយៈពេលយូរដែលលោកខាងលិច និងអាមេរិកបានអនុម័តទៅលើប្រទេស រុស្ស៊ីបានធ្វើឲ្យក្រុមអ្នកវិភាគដាក់សំណួរសួរថា ការខិតខំដាក់គំនាបទៅលើទីក្រុង មូស្គូគឺជារឿងឥតប្រយោជន៍។

ស្ថានភាពនៅក្នុងប្រទេសរុស្ស៊ីមិនបានធ្លាក់ទៅក្នុងគោលដៅដែលប្រទេសលោកខាងលិចបានលើកឡើងឡើយ ទាំងនោះហើយបានធ្វើឲ្យការខាតបង់មិនមែនតែ ប្រទេសរុស្ស៊ីនោះឡើយ គឺប្រទេសតំបន់ អឺរ៉ុបក៏ជាអ្នកខាតបង់ដូចរុស្ស៊ីដែរ។

នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ 3Sat របស់អាល្លឺម៉ង់ សាស្ត្រា ចារ្យ Gerhard Mangott មកពីមហាវិទ្យា ល័យ Innsbruck ផ្នែកទំនាក់ទំនងការបរទេសបានបញ្ជាក់ថា គោលនយោបាយការខិតខំរបស់រុស្ស៊ីទៅលើប្រទេសលោកខាងលិចពិតជាឥតប្រយោជន៍មិនប៉ះពាល់ដល់គោលនយោបាយការបរទេសរបស់រុស្ស៊ីនោះឡើយ។

លោក Gerhard Mangott បានលើក ឡើងថា ការដាក់ទណ្ឌកម្មទៅលើរុស្សីគឺជា នយោបាយខុសឆ្គងរបស់លោកខាងលិច ធ្វើឲ្យលោកខាងលិចត្រូវខាតបង់សេដ្ឋកិច្ចយ៉ាងច្រើន។

តាមរបាយការណ៍របស់ប្រទេសអាល្លឺម៉ង់បានបង្ហាញឲ្យឃើញថាការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីបានធ្វើឲ្យពលរដ្ឋអាល្លឺម៉ង់ជាង៦០ពាន់នាក់បាត់បង់ការងារធ្វើ និងធ្វើឲ្យសេដ្ឋកិច្ចប្រទេសតំបន់អឺរ៉ុបខាតបង់ទឹកប្រាក់រាប់រយពាន់លានអឺរ៉ូ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១ ខែធ្នូ ក្នុងឱកាសខួបពីរឆ្នាំថ្ងៃដែលលោក Donald Tusk កាន់តំណែងជាប្រធាន គណៈកម្មាធិការអឺរ៉ុបដោយលោកបញ្ជាក់ថា អឺរ៉ុបនៅតែរក្សាការដាក់ទណ្ឌកម្មរុស្ស៊ី។ បន្តែលោកបន្តទៀតថា ការដែលរក្សាការ ឯកភាពគ្នាក្នុងគោលនយោបាយចំពោះ រុស្ស៊ីអាចជួបផលលំបាកក្រោយពេលលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងប្រធានា ធិបតីអាមេរិក។

លោក Donald Tusk អតីតនាយករដ្ឋ មន្ត្រីប៉ូឡូញនៅតែទទួលបានការគាំទ្រខ្ពស់ ពីប្រទេសបារាំង អាល្លឺម៉ង់ និងអាមេរិក ក្នុងការបន្តសកម្មភាពទប់ស្កាត់ និងការ ពង្រីកកម្លាំងយោធារបស់រុស្ស៊ី។

ប្រធានសហគមន៍អឺរ៉ុប Donald Tusk សង្ឃឹមថា នឹងអូសបន្លាយពេលវេលាដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ីបន្ថែម៦ខែទៀត ហើយគម្រោងនោះនឹងត្រូវសហគមន៍អឺរ៉ុបអនុម័តនៅខែមករា ឆ្នាំ២០១៧។

លោក Donald Tusk បញ្ជាក់ថា ប្រធា នាធិបតីថ្មីអាមេរិកលោក ដូណាល់ ត្រាំ បានយកចិត្តទុកដាក់ទៅលើបញ្ហាអង់គ្លេស ចាកចេញពីអឺរ៉ុបជាងការប្រឆាំងនឹងរុស្ស៊ី។ ចំណុចទាំងនោះហើយបានធ្វើឲ្យប្រទេសតំបន់អឺរ៉ុបជួបផលលំបាកយ៉ាងខ្លាំងក្នុងការ អនុវត្តនយោបាយប្រឆាំងរុស្ស៊ី។

សហគមន៍អឺរ៉ុបបានអនុម័តដាក់ទណ្ឌកម្មលើរុស្ស៊ីតាំងពីខែកក្កដា ឆ្នាំ២០១៤ ក្រោយពេលរុស្ស៊ីបានដាក់បញ្ចូលតំបន់គ្រីមៀរបស់អ៊ុយក្រែនស្ថិតនៅក្នុងការគ្រប់ គ្រងរបស់ខ្លួន ៕ ម៉ែវ សាធី

%d1%8121


ចែករំលែក៖