ព័ត៌មានទាន់ហេតុការណ៍៖

ទាហានរដ្ឋអិស្លាម IS ៥ម៉ឺននាក់ស្លាប់ក្នុងរយៈពេល២ឆ្នាំក្រោយនេះ

ចែករំលែក៖

មន្ត្រីយោធាអាមេរិកមួយរូបបានថ្លែងថា ទាហានរបស់ក្រុមរដ្ឋអិស្លាម IS យ៉ាងតិច៥០.០០០នាក់ត្រូវបានសម្លាប់ចាប់តាំងអំពីកងកម្លាំងសម្ពន្ធមិត្តដឹកនាំដោយអាមេរិកចាប់ផ្តើមវាយប្រហារនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីរយៈពេល២ឆ្នាំកន្លងមកនេះ ។

ការថ្លែងបែបនេះរបស់មន្ត្រី គឺតាមរយៈតួលេខដែលពួកគេបានប្រមូល ចងក្រងទុក ។

ជាមួយគ្នានេះដែរ កងកម្លាំងសម្ពន្ធមិត្ត ឬខាងក្រុមប្រដាប់អាវុធគាំទ្រអាមេរិក មានផលប៉ះពាល់តិចតួចបំផុត ។

មន្ត្រីអាមេរិកក៏បានថ្លែងព្រមានដែរថា ក្រុមរដ្ឋអិស្លាមIS បានដាក់ជំនួសទាហានរបស់ខ្លួនបានយ៉ាងឆាប់រហ័សផងដែរ ។

កាលពីថ្ងៃទី៨ ខែធ្នូ មន្ត្រីអាមេរិកបានថ្លែងថា កម្លាំងសម្ពន្ធមិត្តបង្កើនសកម្មភាពវាយប្រហារកាន់តែខ្លាំងក្លាថែមទៀតនៅទីក្រុង Mosul ខណៈដែលកងទ័ពថ្មើរជើងអ៊ីរ៉ាក់ធ្វើសមរភូមិយ៉ាងក្តៅគគុកដើម្បីដណ្តើមទីក្រុងនោះគ្រប់គ្រងឡើងវិញ ។ ប៉ុន្តែវាមានការលំបាក់ប៉ះប៉ូវជាទីបំផុត ដោយសារតែគ្រោះថ្នាក់ដល់ជនស៊ីវីល ។ វាជាការចាប់ផ្តើមយុទ្ធនាការធ្វើឲ្យក្រុមរដ្ឋអិស្លាមរល័យសាបសូន្យ ។

មន្ត្រីអាមេរិកថ្លែងប្រាប់ប៊ីប៊ីស៊ីថា នោះជាកត្តាប៉ះពាល់ធ្ងន់ធ្ងរដល់កម្លាំងសត្រូវហើយ ។ អាមេរិកមានការស្ទាក់ស្ទើរផ្តល់តួលេខពីការស្លាប់របស់កម្លាំងសត្រូវ ។ កាលពីពេលថ្មីៗកន្លងមកនេះ នាយទាហានជាន់ខ្ពស់អាមេរិក Sean MacFarland ត្រូវទីភ្នាក់ងារ APដកស្រង់ប្រសាសន៍ចុះផ្សាយថា យុទ្ធជនរបស់ក្រុមសត្រូវប្រមាណ២៥.០០០នាក់ត្រូវបានសម្លាប់ ។

កាលពីដើមឆ្នាំ២០១៦ សេតវិមានក៏បានប្រកាសក្នុងសេចក្តីប្រកាសព័ត៌មានដែរថា កងកម្លាំងទាហាន IS មានប្រមាណ២៥.០០០នាក់ ធ្វើប្រតិបត្តិការនៅលើទឹកដីស៊ីរី និងអ៊ីរ៉ាក់ ដោយដកស្រង់តួលេខពីក្រុមចារកម្មសម្ងាត់អាមេរិក ។

ក្រុម IS បានបាត់បង់ទឹកដីដែលធ្លាប់គ្រង់គ្រងជាបន្តបន្ទាប់ មិនដូចកាលពីឆ្នាំ២០១៤នោះឡើយ ។ បច្ចុប្បន្ននេះ ពួកគេទទួលរងការវាយប្រហារពីរុស្ស៊ី ទួរគី អ៊ីរ៉ាក់ ស៊ីរី និងកងទ័ពជនជាតិឃើដ និងពីកងទ័ពជើងអាកាសអាមេរិក និងអង់គ្លេស ។

នៅពេលនេះ ក្រុម IS មានទីតាំងលាក់ខ្លួននៅទីក្រុង Mosul និងទីក្រុង Raqqa និងតំបន់ទន្លេ Euphrates លាតសន្ធឹងភាគខាងកើតស៊ីរី ដល់ភាគខាងលិចអ៊ីរ៉ាក់ ទីតាំងសំខាន់របស់កុលសម្ព័ន្ធអារ៉ាប់សាន់នីនោះ ៕

as-2 as as-1


ចែករំលែក៖