កម្មវិធីបរមាណូរបស់អីុរ៉ង់គឺជាបញ្ហាក្តៅសាជាថ្មីនៅពេលដែលអាមេរិករឹតបន្តឹង ទៅលើកម្មវិធីបរមាណូអីុរ៉ង់។
នៅពេលខាងមុខអាមេរិកនិងសម្ពន្ធមិត្ត អារ៉ាប៊ីសាអ៊ូឌីតដែលជាសត្រូវរបស់អីុរ៉ង់ បានរួមគ្នាដាក់គំនាបលើអីុរ៉ង់។ កន្លងមក លោក ត្រាំ មានជំហរយ៉ាងរឹងរូសជាទីបំផុត ក្នុងការប្រឆាំងទល់នឹងកិច្ចព្រមព្រៀងដ៏ សំខាន់របស់អតីតប្រធានាធិបតីអាមេរិកលោក អូបាម៉ា។ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអីុរ៉ង់ដែលមានគោលដៅដើម្បីរារាំងមិនឲ្យអីុរ៉ង់បំពាក់នូវគ្រាប់បែកបរមាណូ។
កាលពីពេលឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិកលោក ត្រាំ បានធ្វើការ ទិតៀនឥតឈប់ឈរលើកិច្ចព្រមព្រៀង នុយក្លេអ៊ែរអីុរ៉ង់។ មិនតែប៉ុណ្ណោះលោកថែម ទាំងបានតែងតាំងថ្នាក់ដឹកនាំដ៏សំខាន់ៗនៅក្នុងជួររដ្ឋបាលរបស់លោកដែលសុទ្ធសឺងជាបុគ្គលចេញមុខប្រឆាំងយ៉ាងចំហ ទល់នឹងអុីរ៉ង់ដូចយ៉ាងអនាគតរដ្ឋមន្ត្រី ក្រសួងការបរទេសអាមរិកលោក Rex Tillerson ជាដើមដែលចង់ឲ្យមានការសើរើ ពិនិត្យទាំងស្រុងឡើងវិញនូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរអុីរ៉ង់នេះ។
នៅក្នុងកិច្ចសន្ទនាគ្នានេះដែរ លោក ដូណាល់ ត្រាំ និងព្រះចៅអារ៉ាប៊ីសាអ៊ូឌីតក៏បានទាមទារផងដែរនៅលើភាពចាំបាច់ក្នុងការវាយប្រឆាំងតបតវិញ ទល់នឹងសកម្មភាព បង្កអសន្តិសុខរបស់អុីរង់នៅក្នុងតំបន់។ គួររំលឹកថា អុីរ៉ង់គឺជារដ្ឋមួយដែលទីក្រុងវ៉ាស៊ីនតោននិងទីក្រុង Ryad ស្អប់ជាទីបំផុត និងក៏ជាប្រទេសប្រកួតប្រជែងមួយដ៏ធំរបស់ ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីតនៅក្នុង តំបន់ទៀតផង។
ប្រមុខរដ្ឋអាមេរិកនិងអារ៉ាប៊ីសាអ៊ូឌីតថែមទាំងបានសន្យារួមគ្នានៅក្នុងការប្រយុទ្ធ ប្រឆាំងទល់នឹងការរីកសាយភាយនៃអំពើភេរវកម្មរបស់អង្គការរដ្ឋអ៊ិស្លាមជីហាដទៀត ផង៕ ម៉ែវ សាធី