ព័ត៌មានទាន់ហេតុការណ៍៖

សេដ្ឋកិច្ចតំបន់អាស៊ានមានភាពល្អប្រសើរនៅឆ្នាំ២០១៧

ចែករំលែក៖

សេដ្ឋកិច្ចប្រទេសមួយចំនួននៅក្នុងតំបន់ អាស៊ាននឹងមានការកើនឡើងនៅក្នុងឆ្នាំ ២០១៧នេះ ក្នុងនោះមានប្រទេសសិង្ហបុរី និងវៀតណាមជាដើម។

តាមសារព័ត៌មាន Fox news បញ្ជាក់ថា សេដ្ឋកិច្ចប្រទេសវៀតណាមនឹងមានការកើនឡើងនៅក្នុងឆ្នាំ២០១៧នេះ ខណៈ ដែលឆ្នាំ២០១៦បានកើនឡើង៦,២ភាគ រយក្រោយពេលធ្លាក់ចុះនៅឆ្នាំមុនៗ។ ប៉ុន្តែ នៅក្នុងឆ្នាំ២០១៧នេះតាមព័ត៌មាន Star online វៀតណាមនឹងមានកំណើនសេដ្ឋ កិច្ចល្អប្រសើរ។ វៀតណាមគឺជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់នៅក្នុង តំបន់ និងនៅលើពិភពលោកដោយសារតែកំណើនទំនិញកើនឡើង។

តាមការព្យាកររបស់បណ្តាញព័ត៌មាន Bloomberg វៀតណាមមានកំណើន៦,៣ភាគរយនៅក្នុងឆ្នាំ២០១៧។

បន្ទប់មកគឺប្រទេសសិង្ហបុរីដែលជា ប្រទេសអ្នកមានលើពិភពលោកសិង្ហបុរីឈរលំដាប់ទី៣បន្ទាប់ពីប្រទេសកាតារនិងលុចហ្សំបួរដែលមានពលរដ្ឋរកប្រាក់ចំណូល បានច្រើនបំផុតប្រចាំឆ្នាំ ប៉ុន្តែសេដ្ឋកិច្ច ប្រទេសនេះធ្លាក់ចុះនៅឆ្នាំ២០១៦ដែល មានតែ១,៨ភាគរយប៉ុណ្ណោះ។

ពលរដ្ឋសិង្ហបុរីរកប្រាក់ចំណូលមធ្យមមានរហូតដល់ទៅ៨៥.០០០ដុល្លារក្នុង មួយឆ្នាំ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺជាប្រទេសមិនមានធនធានធម្មជាតិអ្វីនោះឡើយ ប៉ុន្តែក្លាយជាប្រទេសលំដាប់ទីមួយនៅតំបន់អាស៊ី។ សិង្ហបុរីបានឈានមុខលើ ហុងកុងក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុធំ បំផុតទី៣លើពិភពលោកក្រោមតែទីក្រុង ញូវយ៉កនិងទីក្រុងឡុងប៉ុណ្ណោះ។ សិង្ហបុរីត្រូវបានគេផ្តល់រហស្សនាមថា ជា«ខ្លាអា ស៊ី»។

នៅក្នុងប្រទេសសិង្ហបុរីរដ្ឋាភិបាលទើបតែបានផ្សព្វផ្សាយស្ថិតិស្តីពីស្ថានភាពសេដ្ឋ កិច្ចក្នុងឆ្នាំ២០១៦កន្លងទៅ។ ស្ថិតិបានឲ្យ ដឹងថា សិង្ហបុរីកំពុងបន្តស្គាល់កំណើនសេដ្ឋ កិច្ចថយចុះដោយទទួលបានតែ១,៨ភាគ រយប៉ុណ្ណោះក្នុងឆ្នាំ២០១៦។ បើគិតតាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោកក្នុងឆ្នាំ២០០៩ មកនេះជាអត្រាមួយដ៏ទាបដែលសិង្ហបុរី មិនធ្លាប់មានទេ។ មូលហេតុមកពីមាន ប្រទេសកាន់តែច្រើនក្នុងលោកបានចាត់ វិធានការសេដ្ឋកិច្ចអាត្មានិយម។

អត្រាកំណើនសេដ្ឋកិច្ច១,៨ភាគរយ ដែលសិង្ហបុរីទទួលបានក្នុងឆ្នាំ២០១៦ពិត ជាដំណឹងល្អទៅវិញទេ ព្រោះថាប្រទេសដែលមានសក្តានុពលសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍មួយនេះហៀបនឹងស្គាល់សេដ្ឋកិច្ចដើរថយក្រោយនាត្រីមាសទី៤ក្នុងឆ្នាំ ២០១៦។ តែក្រុមអ្នកវិភាគបានមើល ឃើញថា បើប្រទេសផ្សេងក្នុងលោកនៅ បន្តអនុវត្តវិធានការសេដ្ឋកិច្ចអាត្មានិយម ហើយបើធនាគារកណ្តាលអាមេរិកដំឡើងអត្រាការប្រាក់នាំមុខជាថ្មីនាពេលខាងមុខនោះសិង្ហបុរីនឹងបន្តមានកំណើនសេដ្ឋកិច្ចតិចតួចដដែល៕ ម៉ែវ សាធី

3776-singapore-economic-community-feature-04


ចែករំលែក៖