ព័ត៌មានទាន់ហេតុការណ៍៖

អូបាម៉ា បង្ហាញខ្លួននៅលើដងផ្លូវក្នុងទីក្រុងញូវយ៉កបង្កភាពភ្ញាក់ផ្អើល

ចែករំលែក៖

ក្រោយរយៈពេលមួយខែ ដែលបានបញ្ចប់អាណត្តិប្រធានាធិបតី លោកអូបាម៉ា ទើបតែបានបង្ហាញខ្លួនជាសាធារណៈ នៅលើដងផ្លូវមួយក្នុងទីក្រុងញូវយ៉ក បង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ពលរដ្ឋ និងអ្នកសារព័ត៌មានចោមរោមសួរ ។

ពលរដ្ឋជាច្រើនបានលើកដៃស្វាគមន៍ការមកដល់របស់លោក អូបាម៉ា និងបង្ហាញពីក្តីស្រឡាញ់ចំពោះអតីតប្រធានាធិបតីរូបនេះដដែល ។

ពលរដ្ឋរាប់រយនាក់បាននាំគ្នាប្រមូលផ្តុំនៅមុខអគារដែលលោកអូបាម៉ា បានចូលទៅ ដោយមានបំណងចង់ជួប លោក ។

ពលរដ្ឋស្រែកហ៊ោកញ្ជ្រៀវ បង្ហាញពីក្តីស្រឡាញ់ និងការស្វាគមន៍យ៉ាងកក់ក្តៅបំផុត នៅពេលដែលលោកអូបាម៉ា ធ្វើដំណើរពីអគារទៅកាន់ក្បួនរថយន្ត ។ ក្នុងរូបភាពដូចដើម លោក អូបាម៉ា ពាក់អាវធំ ពណ៌ខ្មៅ អាវក្នុងពណ៌ស ដៃកាន់កៃវកាហ្វេ លើកដៃស្វាគមន៍អ្នកគាំទ្រ មុនពេលចាកចេញ។

សារព័ត៌មាន Business Insider បានផ្សាយថា គោលដៅនៃការធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉ករបស់លោកអូបាម៉ា មិនទាន់ដឹងនៅឡើយ ហើយតំណាងរបស់អតីតប្រធានាធិបតី ក៏មិនពិភាក្សាអ្វីជុំវិញបញ្ហាខាងលើនោះដែរ។

ក្រោយរយៈពេលមួយខែដែលលោកអូបាម៉ាចាកចេញពីសេតវិមាន លោកត្រូវបានគេបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីល្អលំដាប់ទី១២ ក្នុងចំណោមអតីតប្រធានាធិបតីទាំង៤៤រូប។

ក្រុមអ្នកឯកទេសបញ្ជាក់ថា លោកអូបាម៉ា ធ្វើការបានល្អនៅលើវិស័យជាច្រើន និងមានប្រវត្តិរូបល្អ។

ដោយសារតែមានប្រវត្តរូបល្អ ទើបអតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ទទួលបានការស្រឡាញ់គាំទ្រពីពលរដ្ឋបារាំង ។ មិនត្រឹមតែប៉ុណ្ណោះ ពលរដ្ឋបារាំងបានស្នើឲ្យលោកអូបាម៉ា ទៅធ្វើជាប្រធានាធិបតីដឹកនាំបារាំងវិញម្តង ៕ ម៉ែវ សាធី

obama


ចែករំលែក៖