កាលពីថ្ងៃទី១ ខែមីនា មេដឹកនាំកូរ៉េខាង ជើងលោក គីម ជុងអ៊ុន បានបញ្ជាឲ្យកម្លាំង ទាហានទាំងអស់ត្រៀមលក្ខណៈធ្វើសង្គ្រាមជាទ្រង់ទ្រាយធំក្នុងពេលដែលអាមេរិកនិងកូរ៉េខាងត្បូងចាប់ផ្តើមធ្វើសមយុទ្ធជាប្រចាំរបស់ខ្លួន។
លោក គីម ជុងអ៊ុន បានបញ្ជាខាងលើក្នុងពេលដែលលោកទៅត្រួតពិនិត្យទី បញ្ជាការកងពលលេខ៩៦៦ ដែលមាន តួនាទីការពារទីក្រុងព្យុងយ៉ាង។
សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយថា ពេលទៅត្រួតពិនិត្យលោក គីម ជុងអ៊ុន បានស្តាប់មេបញ្ជាការនៅទីនោះរាយការណ៍ពីគម្រោងធ្វើសង្គ្រាម និង ការពារក៏ដូចជា សកម្មភាពហ្វឹកហាតកម្លាំងទាហានត្រៀមលក្ខណៈធ្វើសង្គ្រាម។ សកម្មភាពខាងលើកើតឡើងនៅពេល អាមេរិក និងកូរ៉េខាងត្បូងចាប់ផ្តើមធ្វើ សមយុទ្ធបាញ់គ្រាប់ពិតជាប្រចាំរបស់ ខ្លួន។
ការធ្វើសមយុទ្ធលើកនេះកើតឡើង ចំពេលដែលភាពតានតឹងកាន់តែខ្លាំងឡើង នៅឧបទ្វីបកូរ៉េពិសេសក្រោយពេលដែលកូរ៉េខាងជើងបានសាកល្បងមីស៊ីលកាលពីខែកុម្ភៈ បើទោះបីមានការគំរាមពីសហ គមន៍អន្តរជាតិ។
ជាមួយគ្នានេះអាមេរិកបានឡើងគម្រោង បញ្ជូនទាហាន និងអាវុធជាច្រើនទៀតទៅកាន់ឧបទ្វីបកូរ៉េសម្រាប់ទប់ទល់នឹងហេតុការណ៍អាក្រក់ដែលអាចកើតឡើង។ អាមេរិកនឹងបញ្ជូននាវាផ្ទុកយន្តហោះ USS Carl Vinson យន្តហោះចម្បាំង F-35 យន្តហោះទម្លាក់គ្រាប់ B-1B, B-52 ចូល រួមនៅក្នុងការធ្វើសមយុទ្ធ។
ភាគីកូរ៉េខាងជើងតែងតែចាត់ទុកថា ការ ធ្វើសមយុទ្ធរួមនេះគឺជាសកម្មភាពត្រៀមលក្ខណៈឈ្លានពានកូរ៉េខាងជើង។
ជាមួយគ្នានេះអនុរដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Jim Mattis បានចេញការធានាចំពោះភាគីកូរ៉េខាងត្បូងថា គ្រប់ការ វាយប្រហារទាំងឡាយណាទៅលើអាមេ រិក និងសម្ពន្ធមិត្តរបស់ខ្លួននឹងត្រូវបានផ្ដួលរំលំដូចដែលសម្ពន្ធមិត្តទាំងពីរ (សេអ៊ូល វ៉ាស៊ីនតោន) បានចាប់ផ្ដើមការធ្វើសមយុទ្ធ យោធាប្រចាំឆ្នាំដែលជាចំណុចមួយធ្វើឲ្យ ប្រទេសផ្ដាច់ការកូរ៉េខាងជើងចេញការ ប្រឆាំង និងតវ៉ាយ៉ាងខ្លាំង។ នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។
ការលើកឡើងរបស់អនុរដ្ឋមន្រ្តីការពារជាតិអាមេរិករូបនេះធ្វើឡើងនៅក្នុងកិច្ច សន្ទនាតាមទូរស័ព្ទនៅព្រឹកថ្ងៃពុធកន្លងទៅជាមួយនឹងរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងលោក Han Min-koo ខណៈដែល ប្រទេសទាំងពីរបានចាប់ផ្ដើមប្រតិបត្តិការសមយុទ្ធយោធាប្រចាំឆ្នាំ Foal Eagle ដែលប្រទេសកូរ៉េខាងជើងធ្លាប់បានប្រកាសថា ជាការហាត់សមសម្រាប់ការឈ្លានពាន។
លោកបានបន្ដទៀតថា សហរដ្ឋអាមេ រិកនៅតែបន្ដប្ដេជ្ញាយ៉ាងម៉ឺងម៉ាត់របស់ខ្លួន ដើម្បីការពារសម្ពន្ធមិត្តកូរ៉េខាងត្បូង។ នៅ ក្នុងនោះដែរ លោកក៏បានបញ្ជាក់ទៀតថា គ្រប់ការវាយប្រហារទាំងឡាយណាមកលើអាមេរិកឬក៏សម្ពន្ធមិត្តរបស់ខ្លួននឹង ត្រូវបានផ្ដួលរំលំ ហើយរាល់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរនឹងត្រូវប្រឈមនឹងការឆ្លើយ តបមួយដែលមានប្រសិទ្ធភាព និងច្រើន លើសលប់បំផុតដែលការលើកឡើងទាំង នេះត្រូវបានពិភពលោកយល់ឃើញថា ធ្វើឡើងស្របពេលដែលប្រទេសកូរ៉េខាង ជើងកំពុងកើនឡើងខ្លាំងនៃការអភិវឌ្ឍ អាវុធនុយក្លេអ៊ែរ និងមីស៊ីលទំនើបរបស់ ខ្លួន។
កន្លងមកប្រធានាធិបតីស្ដីទី និងជា នាយករដ្ឋមន្រ្តីនៃប្រទេសកូរ៉េខាងត្បូង លោក Hwang Kyo-ahn បានលើកឡើងថា ប្រទេសរបស់លោកនឹងចាត់វិធានការក្ដៅ ប្រឆាំងនឹងសកម្មភាពបង្កជម្លោះដែលធ្វើឡើងដោយប្រទេសផ្ដាច់ការកូរ៉េខាងជើង និងស្វែងរកទណ្ឌកម្មធ្ងន់បន្ថែមទៀតដើម្បីដាក់ទៅលើក្រុងព្យុងយ៉ាងជាមួយអង្គការសហប្រជាជាតិ។ នេះបើយោងតាមការចុះ ផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកូរ៉េយុន ហាប់។
ប្រធានាធិបតីស្ដីទី និងជានាយករដ្ឋ មន្រ្តីរូបនេះបានបន្ដទៀតថា “យើងនឹងដាក់ ទោសធ្ងន់ធ្ងរទៅលើគ្រប់សកម្មភាពបង្ក ជម្លោះ និងការគំរាមកំហែងពីប្រទេសកូរ៉េខាងជើងទៅលើសម្ពន្ធមិត្តសេអ៊ូល និង អាមេរិក”។ នៅក្នុងអំឡុងការថ្លែងសុន្ទរកថា របស់លោក Hwang Kyo-ahn ដើម្បី ប្រារព្ធខួបលើកទី៩៨ នៃចលនាឯករាជ្យ ថ្ងៃទី១ ខែមីនា បានឲ្យដឹងទៀតថា “យើង នឹងធ្វើឲ្យប្រទេសកូរ៉េខាងជើងផ្លាស់ប្ដូរការ ភាន់ច្រឡំរបស់ខ្លួនដោយការដាក់ទណ្ឌ កម្ម និងសម្ពាធទៅលើប្រទេសមួយនេះរួមទាំងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្ដិ សុខនៃអង្គការសហប្រជាជាតិ៕ ម៉ែវ សាធី