ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជាន់ខ្ពស់ចិនប្តូរវេនគ្នាទៅបំពេញទស្សនកិច្ចនៅហ្វុីលីពីនជាបន្តបន្ទាប់

ចែករំលែក៖

មន្ត្រីជាន់ខ្ពស់ចិនជាច្រើនរូបចាប់តាំងពី រដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រីបានប្តូរវេនគ្នាទៅបំពេញទស្សនកិច្ចនៅប្រទេសហ្វុីលីពីន ដោយមានកិច្ចព្រមព្រៀង ជាទឹកប្រាក់រាប់ ពាន់លានដុល្លារ។

កន្លងមកថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានទៅបំពេញទស្សនកិច្ចនៅទីក្រុង ម៉ានីលចូលរួមកិច្ចប្រជុំគណៈកម្មាធិការ សហប្រតិបត្តិការសេដ្ឋកិច្ចប្រទេសទាំងពីរ។ ជាមួយគ្នានោះចិនបានឲ្យប្រាក់កម្ជី ក្នុងការ សាងសង់ហេរដ្ឋារចនាសម្ព័ន្ធ នៅក្នុង ប្រទេសហ្វុីលីពីន ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មហ្វីលីពីនលោក Ramon Lopez បានបញ្ជាក់ថា មានគម្រោង ៣ ដែលមានទឹកប្រាក់សរុប រហូតដល់ទៅ៣,៤ពាន់លានដុល្លារ ត្រូវបាន ភាគីចិនសម្រេចផ្តល់អាទិភាពសាងសង់នៅក្នុងប្រទេសហ្វុីលីពីន។

នៅក្នុងកិច្ចពិភាក្សារវាងមន្ត្រីក្រសួង ពាណិជ្ជកម្មប្រទេសទាំងពីរ មន្ត្រីចិនបាន លើកឡើងថា ចិននឹងបង្កើនវិស័យពាណិជ្ជកម្មឲ្យកាន់តែច្រើនថែមទៀតជាមួយហ្វុីលីពីន រហូតដល់ឆ្នាំ២០៤០។

ជាមួយគ្នានេះចិនបានពង្រីកការនាំ ចូលទំនិញពីប្រទេសហ្វុីលីពីន នឹងជំរុញឲ្យ បណ្តាក្រុមហ៊ុនធំៗរបស់ចិនធ្វើការវិនិយោគ នៅក្នុងហ្វុីលីពីនឲ្យបានច្រើនជាងនេះ ក៏ ដូចជាចូលរួមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងជួយកែប្រែជីវភាពពល រដ្ឋហ្វុីលីពីនឲ្យកាន់តែប្រសើរឡើងថែមទៀត។

ទន្ទឹមនឹងនោះចិនក៏បាន គាំទ្រហ្វុីលីពីន អនុវត្តតួនាទីជាប្រធានសមាគមអាស៊ានឲ្យ បានល្អបំផុតនៅក្នុងឆ្នាំ២០១៧នេះ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការ RCEP ផងដែរ ។

នៅថ្ងៃទី១០ខែមីនា ឧបនាយករដ្ឋមន្ត្រី ចិន ក៏បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្វុិលីពីន ដោយបានចុះកិច្ចព្រមព្រៀងដែលមានតម្លៃប្រមាណ១ពាន់លានដុល្លារ អាមេរិក ដោយចិននាំចូលផលិត ផលកសិកម្មពីប្រទេសហ្វុីលីពីន រួមមាន សាច់មាន់ ត្រី ចេក និងស្វាយ។

នេះជាកិច្ចព្រមព្រៀងលើកទីមួយដែលប្រទេសទាំងពីរបានផ្អាក រយៈពេល៥ឆ្នាំ កន្លងមកដោយសារតែ វិវាទជុំវិញប្រជុំកោះនៅតំបន់សមុទ្រចិនភាគខាងត្បូង តាំងពីខែ មេសា ឆ្នាំ២០១៤។

ក្រុមអ្នកវិភាគបានបញ្ចាក់ថា ការណ៍ ដែលប្រធានាធិបតីហ្វុីលីពីនបង្កើនសម្ពន្ធមិត្តជាមួយចិនគឺពិតជាមិនអត់ប្រយោជន៍នោះឡើយ កិច្ចព្រមព្រៀងខាងលើគឺជា លទ្ធផលដែលភាគីហ្វុីលីពីនទទួលបាន គឺច្រើនជាងអ្វីដែលប្រទេសនេះទទួលបានពីអាមេរិក។

ប៉ុន្តែ ហ្វុីលីពីននឹងមិនដើម្បីផលប្រយោជន៍ទុកឲ្យបាត់បង់ដែនទឹករបស់ ខ្លួនឬ ក៏ធនធានធម្មជាតិនោះឡើយ។ កន្លងមកថ្មីៗ ក្រសួងការពារជាតិហ្វុីលីពីន បានបញ្ជា ឲ្យកម្លាំងទាហានជើងទឹក តាមដានរាល់ សកម្មភាពរបស់ចិននៅក្នុងដែន សមុទ្រ សេដ្ឋកិច្ចរបស់ហ្វុីលីពីន ហើយបណ្តេញ នាវារុករកប្រេងរបស់ចិនចេញពីតំបន់គ្រប់គ្រងរបស់ហ្វុីលីពីន។

នៅពេលនេះដែរចិន មិនទាន់មានសកម្ម ភាពអ្វីខ្លាំងក្លាដូចកាលពីមុនឡើយនៅ តំបន់សមុទ្រដែលមានវិវាទ ក្រោយពេល ដែលអាមេរិកបង្កើនវត្តមាន នៅសមុទ្រចិនភាគខាងត្បូងហើយគំរាមចិនថា អាមេរិក នឹងមានសកម្មភាព តបតជាមួយចិនវិញ ដូចដែលចិនបានធ្វើ ទៅលើប្រទេសដែលមានវិវាទនៅក្នុងតំបន់។ អាមេរិកបានប្រ កាសថា បើចិននៅតែបន្ត សកម្មភាពបែប នេះ ការប្រឈមមុខដាក់គ្នាដោយកម្លាំងយោធាជាមួយចិនពិបាក ក្នុងការគេចផុត ណាស់។ ប៉ុន្តែសារព័ត៌មាន Aisa Times បានផ្សាយថា សង្គ្រាមរវាង អាមេរិកនឹងចិន អាចគេចផុតបានទាំង ស្រុង។

បច្ចុប្បន្នអាមេរិកមានបញ្ហាស្តីពីគោលនយោបាយការបរទេសធំជាច្រើនក្នុងនោះមានសង្គ្រាមប្រឆាំងក្រុមភេរវកម្ម IS និងក្រុមអាល់កៃដានៅអារ៉ាប់ក៏ដូចជាការទប់ស្កាត់រុស្ស៊ីដណ្តើមមហាអំណាចទីមួយ របស់អាមេរិក។ បញ្ហាសំខាន់មួយផ្សេង ទៀត នោះគឺការពង្រីកអំណាចរបស់ចិននៅសមុទ្រចិនភាគខាងត្បូងដែលធ្វើឲ្យ អាមេរិកត្រូវបាត់បង់ផលប្រយោជន៍ជា ច្រើន បើមិនមានការទប់ស្កាត់ទេនោះ។

វិវាទនិងសកម្មភាពខុសច្បាប់របស់ចិននៅសមុទ្រចិនភាគខាងត្បូងនឹងធ្វើឲ្យទំនាក់ ទំនងរវាងចិននឹងអាមេរិកប្រឈមមុខតានតឹងដាក់គ្នារហូតអាចឈានដល់ផ្ទុះសង្គ្រាមនៅពេលដែលអាមេរិកបំផ្លាញនូវអ្វីដែល ចិនបានខិតខំនាពេលកន្លងមក។

តំបន់សមុទ្រចិនភាគខាងត្បូងគឺជាទីតាំងដែលសម្បូរទៅដោយធនធានធម្ម ជាតិ ។ តាមការស្រាវជ្រាវរបស់អាមេរិក បានបង្ហាញឲ្យឃើញថា នៅសមុទ្រចិន ភាគខាងត្បូងមានថាមពលប្រេងប្រមាណ១១ពាន់លានធុង និងឧស្ម័នហ្គាសប្រមាណ ១៩០ពាន់លានម៉ែត្រគូប ស្ថិតនៅតំបន់ ដែលមានវិវាទរវាងចិននឹងប្រទេសក្នុង តំបន់អាស៊ាន។ ចំណែកអ្នកឯកទេសចិន បានបញ្ជាក់ថា នៅតំបន់សមុទ្រចិនភាគខាង ត្បូងមានថាមពលប្រេងរហូតដល់ទៅជាង២០០ពាន់លានធុង និងហ្គាសជាង៧៥០ ពាន់លានម៉ែត្រគូប។

នៅតំបន់សមុទ្រភាគខាងត្បូងមានការដឹកទំនិញឆ្លងកាត់ទីនោះប្រមាណ៥.០០០ពាន់លានដុល្លារបានធ្វើឲ្យតំបន់សមុទ្រ ចិនភាគខាងត្បូងក្លាយជាចំណុចសំខាន់ របស់ប្រទេសមហាអំណាចក្នុងការប្រជែងដណ្តើមយកប្រយោជន៍នេះ។

ការណ៍ដែលចិនធ្វើសកម្មភាពនៅសមុទ្រចិនភាគខាងត្បូងក្នុងនោះមានការសាង សង់កោះសិប្បនិមិត្តត្រូវបានប្រធានាធិបតីថ្មីអាមេរិក ដូណាល់ ត្រាំ ចាត់ទុកថាជាកំហុសរបស់រដ្ឋាភិបាលរបស់អតីតប្រធានា ធិបតី បារ៉ាក់ អូបាម៉ាទុកឲ្យចិនសាងសង់ទីតាំងយោធាជាច្រើននៅសមុទ្រចិនភាគខាង ត្បូងដោយមិនមានវិធានការទប់ស្កាត់ការសាងសង់ទាំងនោះ។

ប្រធានាធិបតីអាមេរិកបានបញ្ជាក់ថាមានរឿងរ៉ាវហេតុការណ៍ជាច្រើនបានកើតឡើងនៅក្នុងរបបរបស់ អូបាម៉ាហើយរឿងទាំងនោះមិនកើតឡើងឡើយបើមានវិធានការរារាំង។ លោក ត្រាំ បានបញ្ជាក់ថា «ការសាងសង់ទីតាំងយោធានៅកណ្តាល សមុទ្រចិនភាគខាងត្បូងទាំងនោះជាកុំ ហុសរបស់អតីតប្រធានាធិបតី។ សូមកំភ្លេច ថាខ្ញុំទើបតែធ្វើជាប្រធានាធិបតីអាមេរិក បានតែជាង៤សប្តាហ៍ប៉ុណ្ណោះហើយការសាងសង់នៅសមុទ្រចិនភាគខាងត្បូង បានកើតឡើងតាំងពី៣ឆ្នាំមុន។ប្រសិនបើរារាំងនៅពេលនោះគឺជារឿងល្អជាងពេលនេះខ្ញុំមិនដឹងថា ហេតុអ្វីមិនព្រមរារាំង» ៕ ម៉ែវសាធី

960x0


ចែករំលែក៖