ព័ត៌មានទាន់ហេតុការណ៍៖

Michael Essien អតីតខ្សែបម្រើក្លិបធំៗ Chelsea, Real Madrid និង AC Milan ផ្លាស់ទៅលេងនៅឥណ្ឌូនេស៊ី

ចែករំលែក៖

ខ្សែបម្រើ Michael Essien អតីតកីឡាកររបស់ក្លិបធំៗដូចជា Chelsea, Real Madrid និង AC Milanបានសម្រេចចិត្តផ្លាស់ទៅលេងនៅក្នុងក្លិបPersib Bandungរបស់ប្រទេសឥណ្ឌូនេស៊ី។

កីឡាករវ័យ៣៤ឆ្នាំ សញ្ជាតិហ្គាណា នេះ ពុំមានក្លិបលេងចាប់តាំងពីចាកចេញពីក្រុម Panathinaikosរបស់ក្រិកកាលពីចុងរដូវកាលមុន។ គាត់ធ្លាប់ទទួលជោគជ័យយ៉ាងខ្លាំងក្នុងរយះពេល៩ឆ្នាំនៅក្នុង ក្លិបតោខៀវChelseaដោយឈ្នះពានChampions Leagueម្តង,ជើងឯកអង់គ្លេស Premier League ២ដងនិងអង់គ្លេស FA Cups៤ដង។

Michael Essien ធ្លាប់បង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិហ្គាណាចំនួន៥៨ និងបានលេងនៅក្នុងកម្មវិធី World Cupចំនួន២ដងផងដែរមុនពេលចូលនិវត្តន៏ពីក្រុមជម្រើសជាតិនៅក្នុងឆ្នាំ២០១៤ ៕ ដេវីត

ae (4) ae
ae (2) ae (3)


ចែករំលែក៖