ព័ត៌មានទាន់ហេតុការណ៍៖

ទាហានប្រទេស កាមឺរ៉ូន រំដោះ ពលរដ្ឋស្លូតត្រង់៥០០០នាក់ដែលត្រូវក្រុមបូកូហារ៉ាមចាប់ខ្លួន

ចែករំលែក៖

នៅក្នុងសង្គ្រាមវាយប្រហារឆ្លងព្រំដែនកម្លាំងទាហានប្រទេសកាមឺរ៉ូនបានរំដោះពលរដ្ឋស្លូតត្រង់ជាង៥០០០នាក់ ដែលត្រូវក្រុមបូកូហារ៉ាមចាប់ខ្លួន ។ ទន្ទឹមនឹងនោះ ទាហានកាមឺរ៉ូន ក៏បានសម្លាប់ ខ្មាន់កាំភ្លើងក្រុមបូកូហារ៉ាមរាប់សិបនាក់ផងដែរ ។

អ្នកនាំពាក្យរដ្ឋាភិបាលកាមឺរ៉ុនបានបញ្ជាក់ថា កម្លាំងទាហានប្រទេសនេះបានបើកយុទ្ធនាការវាយប្រហារជាទ្រង់ទ្រាយធំ នៅតាមបណ្តោយព្រះដែន ប្រទេស កាមឺរ៉ូន និងនីហ្សេរីយ៉ា នឹងវាយចូលនៅក្នុងទឹកដីនីហ្សេរីយ៉ាផងដែរ ដោយបានរំដោះពលរដ្ឋ ជាង ៥០០០នាក់ពីដៃក្រុម ភេរវករ ចាប់ធ្វើចំណាប់ខ្មាំង ។ ភាគច្រើនពលរដ្ឋដែលពួកបូកូហារ៉ាមចាប់ខ្លួនគឺជាស្ត្រី និងកុមារ។

នៅក្នុងយុទ្ធនាការវាយប្រហារនោះ មានក្រុមភេរវកម្មជាង៦០នាក់ត្រូវបានសម្លាប់ និង២១នាក់បានចាប់ខ្លួន។ ក្រុមខ្មាន់កាំភ្លើងបូកូហារ៉ាមចាប់ផ្តើម យុទ្ធនាការវាយប្រហារបង្កើតប្រទេសអិស្លាមរបស់ខ្លួនចាប់ពីឆ្នាំ២០០៩។

ចាប់តាំងពីសង្គ្រាមវាយប្រហារក្រុម បូកូហារ៉ាម មកទល់ពេលនេះ បណ្តាលឲ្យមានអ្នកស្លាប់២០ពាន់នាក់ និងពលរដ្ឋជាង ២,៦លាននាក់រងផលប៉ះពាល់ បោះបង់ចោលផ្ទះសម្បែង ភៀសខ្លួនទៅកាន់ប្រទេសជិតខាង កាមឺរ៉ូន និង ណៃជឺ, ឆាត ជាដើម។ ចាប់តាំងពីដើមឆ្នាំ២០១៥មកទលពេលនេះ ក្រុមបូកូហារ៉ាមបាន គ្រប់គ្រង តំបន់យ៉ាងធំនៅភាគខាងកើតប្រទេសនេះ ៕ ម៉ែវ សាធី

1603_cameroom


ចែករំលែក៖