ព័ត៌មានទាន់ហេតុការណ៍៖

អំពើហិង្សានៅវេណេហ្ស៊ុយអេឡា កំពុងជម្រុញឲ្យប្រទេសនេះធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល

ចែករំលែក៖

ការធ្វើបាតុកម្មប្រឆាំង ប្រធានាធិបតីវេណេហ្ស៊ុយអេឡា កាន់តែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ អាចជម្រុញឲ្យប្រទេសនេះ ឈានចូលសង្គ្រាមស៊ីវិល ឬការធ្វើបដិវត្តន៍ទម្លាក់ប្រធានាធិបតី ម៉ាឌូរ៉ូ ។ បាតុកម្មអូសបន្លាយរយៈពេលជាងមួយខែមកហើយ បណ្តាលឲ្យមានអ្នកស្លាប់រាបសិបនាក់ ។

ប្រធានាធិបតីវេណេហ្ស៊ុយអេឡា ដែលជាសត្រូវរបស់អាមេរិកនោះ ធ្លាប់បានចោទប្រកាន់ ប្រទេសលោកខាងលិច ក្នុងនោះមានអាមេរិក ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់វេណេហ្ស៊ុយអេឡា ហើយមានចេតនាបំផុសបំផុល ឲ្យមានការក្រោកឈរឡើងប្រឆាំងរូបលោក ដើម្បីទម្លាក់លោកចេញពីតំណែង ហើយដាក់មេដឹកនាំដែលមានភាពជិតស្និទ្ធជាមួយអាមេរិក។

សូមបញ្ជាក់ផងដែរថា មេដឹកនាំដែលប្រឆាំងអាមេរិក នៅប្រទេសមួយចំនួន ត្រូវបានដួលរលំ ដោយសារតែការធ្វើបដិវត្តន៍និទាឃរដូវ (បដិវត្តន៍ផ្កាម្លិះ) នៅតំបន់អារ៉ាប ក្នុងនោះមានប្រទេស ទុយណេស៊ី លីប៊ី អេហ្សីប ជាដើម ។ ចំណែកស៊ីរី វិញ ក៏កំពុងប្រឈមនឹងការដួលរំផងដែរ ក្រោយពេលអាមេរិកមិនទទួលស្គាល់ ពីវត្តមានរបស់លោកអាល់ អាសាដ នៅក្នុងការស្វែងរកសន្តិភាព នៅក្នុងប្រទេសនេះ ។ បច្ចុប្បន្ន អាចនិយាយបានថា ប្រទេសដែលប្រឆាំងអាមេរិក មិនមានច្រើនទៀតឡើយ ។

ចំណែកនៅវេណេហ្ស៊ុយអេឡាវិញ កងកម្លាំងសន្ដិសុខរបស់ប្រទេសវេណេហ្ស៊ុយអេឡា បានបង្រ្កាបហ្វូងបាតុករដោយប្រើឧស្ម័ន បង្ហូរទឹកភ្នែកនិងកាណុងបាញ់ទឹក ក្នុងបាតុកម្មនៅលើស្ពានមួយកន្លែងក្នុងទីក្រុងការ៉ាកាសកាលពីថ្ងៃពុធម្សិលមិញនេះ ដូចដែលចំនួនអ្នកស្លាប់បានកើន ឡើងនៅក្នុងខែមេសានេះដែលជាការបង្ក្រាបដោយ ឥតឈប់ឈររបស់រដ្ឋាភិបាល ក្នុងនោះបន្សល់ទុកអ្នកស្លាប់រហូតដល់ទៅ ២៩នាក់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧។

បាតុកម្មនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា បានផ្ទុះឡើងចាប់តាំងពីដើមខែមេសាប្រឆាំងនឹងលោកប្រធានាធិបតីនីកូឡា ម៉ាឌូរ៉ូ ដែលធ្វើឲ្យ ប្រទេសមួយនេះកើតឡើងនូវអំពើហិង្សាជាថ្មី ដែលមានសន្ដិភាពចាប់តាំងពីឆ្នាំ២០១៤ក្នុងនោះក្រុមអ្នកតវ៉ា ចង់ឲ្យមានការបោះឆ្នោត បញ្ចប់ច្បាប់សង្គមនិយមដែលមានរយៈពេល ២ទសវត្សរ៍កន្លងមកនេះ ប៉ុន្ដែវិបត្តិសេដ្ឋកិច្ចដ៏សាហាវឃោរឃៅរបស់ប្រទេសអាមេរិកមួយនេះ ក៏ត្រូវបានបញ្ឆេះកំហឹង ទៅដល់ក្រុមអ្នកតវ៉ាផងដែរ។

ការស្លាប់ និងរបួសនេះដែរ កើតឡើងបន្ទាប់ពីការផ្ទុះបាតុកម្មប្រឆាំងជាច្រើនទូទាំងប្រទេស ដែលនោះជាបញ្ហាអាក្រក់បំផុតនៅក្នុងទីក្រុង ការ៉ាកាសកាល ដែលបានកើតឡើងនៅពេលកងកម្លាំង ការពារជាតិ និងប៉ូលិស បានបិទផ្លូវហាយវេជាកន្លែងដែល ក្រុមអ្នកតវ៉ារាប់ពាន់នាក់ ជួបប្រជុំគ្នានៅទីនោះ៕ ម៉ែវ សាធី


ចែករំលែក៖