ព័ត៌មានទាន់ហេតុការណ៍៖

ចិនជ្រើសរើស អ្នកបកប្រែភាសាកូរ៉េខាងជើងជាបន្ទាន់ ដោយខ្លាចសង្គ្រាមកើតឡើង ជនភៀសខ្លួនជាច្រើនចូលទឹកដីចិន

ចែករំលែក៖

ចិនបានជ្រើសរើស អ្នកបកប្រែភាសាកូរ៉េខាងជើងជាបន្ទាន់ និងច្រើននាក់ ដើម្បីការពារ នៅពេលមានសង្គ្រាម កើតឡើង ពេលនោះ ប្រាកដជាមានជនជាតិកូរ៉េជាច្រើនភៀសខ្លួនទៅកាន់ប្រទេសចិន អាចបង្កផលលំបាក ប្រសិនបើខ្វះអ្នកបកប្រែនោះ។

សារព័ត៌មាន ដេលីម៉ែល បានផ្សាយថា ទីក្រុង ដានដុង ប្រទេសចិននៅជាប់ព្រំដែនកូរ៉េខាងជើង ទទួលបានសំណើពីរដ្ឋាភិបាលឲ្យជ្រើសរើសបុគ្គលិក បកប្រែភាសាកូរ៉េដើម្បីធ្វើការងារផ្សេងៗ នៅក្នុងក្រុង។

ក្រុមអ្នកបកប្រែនឹងត្រូវធ្វើការនៅក្នុងការិយាល័យសន្តិសុខជាប់ព្រំដែនកូរ៉េខាងជើង និង មន្ទីរពាណិជ្ជកម្ម គយ និងអន្តោប្រវេសន៍ជាដើម ។ ក្រុមអ្នកឯកទេសបញ្ជាក់ថា ហេតុការណ៍ខាងលើរបស់ចិនបានបញ្ជាក់យ៉ាងច្បាស់ថា ចិនបានត្រៀមលក្ខណៈសម្រាប់ ទប់ទល់នឹងសង្គ្រាមកើតឡើង រវាងអាមេរិក នឹងកូរ៉េខាងជើង នៅពេលដ៏ខ្លីខាងមុខ ។

ទីក្រុង ដានដុង មានពលរដ្ឋប្រមាន២លាននាក់ មានសារសំខាន់យ៉ាងខ្លាំង លើវិស័យសេដ្ឋកិច្ច ជាមួយកូរ៉េខាងជើង មិនត្រឹមតែប៉ុណ្ណោះទីក្រុងនេះ មានទំនាក់ទំនងសេដ្ឋកិច្ច ពណិជ្ជកម្ម …យ៉ាងសំខាន់ជាមួយកូរ៉េខាងជើង។

ភាពតានតឹងនៅឧបទ្វីបកូរ៉េ រយៈពេលចុងក្រោយនេះបានបង្កឲ្យមានក្តីបារម្ភយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ពិសេសគឺប្រទេសនៅក្នុងតំបន់ ខ្លាចសង្គ្រាមកើតឡើង ប៉ះពាល់យ៉ាងខ្លាំង ដល់សន្តិសុខ និងសេដ្ឋកិច្ចប្រទេសអាស៊ី និងពិភពលោកទាំងមូល ។ ដោយសង្គ្រាមកូរ៉េខាងជើង អាចបង្កឲ្យមានអ្នកស្លាប់ច្រើន និងរាលដាលទៅជាសង្គ្រាមធំ គឺសង្គ្រាមបរមាណូ ៕ ម៉ែវ សាធី

 


ចែករំលែក៖