ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះគ្រាប់បែកនៅប៉ាតានី ប្រទេសថៃ រងរបួសយ៉ាងតិច៤០នាក់

ចែករំលែក៖

ហេតុការណ៍ផ្ទុះគ្រាប់បែក២លើកបានកើតឡើងនៅក្នុងមជ្ឈមណ្ឌលហាងទំនិញដ៏ធំមួយ ស្ថិតនៅក្នុងស្រុក Muang ខេត្តប៉ាតានី ប្រទេសថៃ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ បណ្តាលឲ្យរងរបួសមនុស្សយ៉ាងតិច៤០នាក់ ។

ប៉ូលិសថៃបានឡោមព័ទ្ធទីកន្លែងកើតហេតុ ហើយបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ផ្សាយថា មនុស្ស៤០នាក់បានរងរបួសក្នុងហេតុការណ៍នេះ ។ ហេតុការណ៍ផ្ទុះលើកទី១មួយកើតឡើងនៅខាងក្នុងអគារ រីឯការផ្ទុះទី២កើតឡើងនៅបរិវេណចំណតរថយន្តខាងក្រៅអគារ ។

បណ្តាញសង្គមបានផ្សព្វផ្សាយរូបថតផ្សែងខ្មួលខ្មាញ ខ្មៅងងឹតបាញ់ឡើងទៅលើមេឃ និងជនរងគ្រោះដេករដូករណែលរង់ចាំរថយន្តសង្គ្រោះបន្ទាន់ដឹកទៅកាន់មន្ទីរពេទ្យ ។

សមត្ថកិច្ចថៃ នៅមិនទាន់កំណត់ច្បាស់លាស់នៅឡើយថា ករណីផ្ទុះគ្រាប់ខាងលើនេះ ជាទង្វើភេរវកម្ម ឬបែបណានោះទេ ៕


ចែករំលែក៖