ព័ត៌មានទាន់ហេតុការណ៍៖

Lewis Hamiltonផ្តួល Vettel ដើម្បីឈ្នះជើងឯកនៅអេស្ប៉ាញ Grand Prix

ចែករំលែក៖

ការប្រណាំងរថយន្តFormula One ឬហៅកាត់ថា F1 ក្នុងកម្មវិធី អេស្ប៉ាញ Grand Prix កីឡាករអង់គ្លេសLewis Hamiltonបានក្លាយទៅជាម្ចាស់ពាន។

កីឡាករHamiltonដែលបើកឲ្យក្រុមMercedesធ្វើបានល្អបំផុតក្នុងការផ្តួលជើងខ្លាំងរបស់អាល្លឺម៉ង់ Sebastian Vettelដែលបើឲ្យក្រុមFerrari។

Sebastian VettelបាននាំមុខHamiltonក្នុងពាក់កណ្តាលនៃការប្រណាំងនោះ ប៉ុន្តែHamiltonបានព្យាយាមវ៉ាយកឈ្នះវិញនៅទីបញ្ចប់។

កីឡាករHamiltonបាននិយាយទាំងសប្បាយចិត្តថា “នេះការ ប្រកួតគឺតែងតែអញ្ចឹងហើយ។ Vettelពិតជាបើកលឿនដំបូង ហើយខ្ញុំចាប់ផ្តើមដោយភាពរអាក់រអួលហើយខ្ញុំបានប្រាប់ទៅ មិត្តរួមក្រុមរបស់ខ្ញុំ ដោយពួកគេធ្វើបានល្អខ្លាំងណាស់ដើម្បី ជួយសម្រួលស្ថានការណ៍មកវិញ”។

គួរបញ្ជាក់ថា ក្រោយទទួលបានជ័យជម្នះនេះ Hamilton បានកាត់បន្ថយការនាំមុខរបស់Vettelត្រឹមតែ៦ពិន្ទុប៉ុណ្ណោះក្នុងចំណោម៥ប្រកួតកន្លងមក ៕ ដេវីត


ចែករំលែក៖