ព័ត៌មានទាន់ហេតុការណ៍៖

លោកអ្នកអាចចុះឈ្មោះយន្តហោះ drone របស់អ្នកជាមួយ DJI

ចែករំលែក៖

អ្នកប្រហែលជាមិនចាំបាច់ចុះឈ្មោះតាមរយៈសហព័ន្លអាកាសចរណ៍ ហៅកាត់ FAA ទៀតទេ ប៉ុន្តែប្រសិនយន្តហោះ drone ជាម៉ូដែល DJI អ្នកនឹងត្រូវតែ activate តាមបណ្តាញអនឡាញ ។ ក្រុមហ៊ុននេះកំពុងបន្ថែមដំណើរការ application activation ថ្មីមួយដែលចង់ភ្ជាប់គ្នាជាការ update សម្រាប់គ្រួសារ drone ។ វានឹងចូលជាធរមាននៅចុងសប្តាហ៍នេះ ហើយក្នុងបំណងធានាអ្នកបើកយន្តហោះប្រើ “សំណុំត្រឹមត្រូវនៃភូមិសាស្ត្រ និងមុខងារជើងហោះហើរសម្រាប់យន្តហោះ drone របស់អ្នក ” បានកំណត់ដោយទីតាំងនិងទម្រង់អ្នកប្រើរបស់អ្នក។

ដំណើរការ activate នឹងតម្រូវឱ្យអ្នកប្រើប្រាស់តភ្ជាប់ទៅអ៊ីនធឺណិតតាមរយៈកម្មវិធីរបស់ DJI ដើម្បីបញ្ជាក់គណនីរបស់អ្នក និង activate ការ update ផ្សេងៗ។ ហើយប្រសិនបើអ្នកធ្វើមិនបាន? យន្តហោះ drone របស់អ្នកនឹងមិនអាចចូលដំណើរការក្នុងពត៌មានភូមិសាស្ត្រ និង មុខងារការហោះហើរ ហើយកាមេរ៉ានឹងត្រូវបានបិទផ្សាយ និងជួរជើងហោះហើរនឹងត្រូវបានកាត់បន្ថយទៅ 164-foot កាំ និង ឡើងកំពស់ត្រឹម 98 ft ប៉ុណ្ណោះ។ ច្បាប់នេះនឹងអនុវត្តទៅទាំងអស់នៃ “យន្តហោះ” របស់ DJI ដែលកំពុងរត់កម្មវិធីបង្កប់ចុងក្រោយបំផុត ទោះបីអ្នកជាម្ចាស់ Phantom 4 ឬ drone ដែលតម្លៃថោកក៏ដោយ។ វាជាគោលការណ៍របស់ក្រុមហ៊ុនដើម្បីកាត់បន្ថយច្បាប់និងបញ្ហាខុសច្បាប់ដែលចូលមកបង្ហោះលេង នៅពេលដែលមនុស្សអាចបញ្ជូន drone ជាច្រើនទៅគ្រប់ទីកន្លែង។

កាលពីមុន FAA បាននិយាយថាខ្លួនរំពឹងថានឹងមានក្រុមហ៊ុន មិនមានរដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាទាក់ទងនឹង drone ។ រដ្ឋបាលគ្រប់គ្រង FAA លោក Michael Huerta បានឱ្យដឹងថាកាលពីដើមឆ្នាំនេះ ថាអាជ្ញាធរនេះគឺ “បានរួចទៅហើយជាមួយនឹងឧបករណ៍ដែលឧស្សាហកម្មសាកល្បងដែលអាចរកឃើញប្រតិបត្ដិការ drone នៅក្បែរព្រលានយន្តហោះដោយគ្មានការអនុញ្ញាត និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ផ្សេងទៀត» និយាយដោយលោក Huerta ។ «ឧស្សាហកម្មយន្តហោះ drone នេះ] នឹងធ្វើវាឲ្យបានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធិភាពជាងការដែល FAA ធ្លាប់តាមរយៈបទប្បញ្ញត្តិ។ អ្នកប្រើប្រាស់ជាង 770.000 នាក់បានចុះឈ្មោះនៅក្នុងការរាប់ចុងក្រោយនេះ ៕ ហេង លក្ខិណា


ចែករំលែក៖