ជាលើកទីមួយ ចិនបានអំពាវនាវឲ្យមានកិច្ចពិភាក្សា និងអនុវត្តិពេញលេញ នូវការដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិទៅលើកូរ៉េខាងជើង ។ ការអំពាវនាវនេះបានធ្វើឲ្យគេយល់ឃើញថាជាលទ្ធផលដែលផ្តើមចេញពីជំនួបពិភាក្សារវាងអាមេរិកនិងចិន នាពេលកន្លងមក ។
សារព័ត៌មានរ៉យទ័របានផ្សាយថា ទីក្រុងវ៉ាស៊ីនតោន បានចាប់ផ្តើម ពិភាក្សា ជាមួយទីក្រុងប៉េកាំង ស្តីពីការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង ។ ប៉ុន្តែអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Nikki Haley បានបញ្ជាក់ កាលពីមួយសប្តាហ៍កន្លងមកថាចិន បានស្ងប់ស្ងាត់ មិន មានការឆ្លើយតបអ្វីឡើយ។
ជាធម្មតា អាមេរិក និងចិនពិភាក្សគ្នាជាមុនពីវិធីសាស្ត្រដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង មុនពេល សមាជិកទាំង ១៣ប្រទេសនៃក្រុមប្រឹក្សាសន្តិសុខពិភាក្សាគ្នា។
កាលពីថ្ងៃទី២៣ ខែឧសភា អ្នកសារព័ត៌មានបានចោទសួរថា តើទីក្រុងប៉េកាំង និងវ៉ាស៊ីនតោនមានពិភាក្សាពីការដាក់ទណ្ឌកម្មថ្មីទៅលើកូរ៉េខាងជើងដែរ ឬទេ ? អគ្គរដ្ឋទូតចិន ប្រចាំនៅ អ ស ប លោក JiuJieyi បានបញ្ជាក់ថា «យើងនឹងធ្វើអ្វីនោះក្នុងពេលដែល អ ស ប បានសម្រេច ជាមុន តែពេលនេះយើងបានសហការគ្នា ជាមួយសមាជិកដទៃទៀត ក្នុងការដាក់ទណ្ឌកម្មកូរ៉េខាងជើង»។
នៅថ្ងៃទី២៤ ខែឧសភា កូរ៉េខាងត្បូង បានប្រកាសត្រៀមលក្ខណៈ វាយតបទៅនឹងការ បង្កជម្លោះដោយអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសផ្ដាច់ការ កូរ៉េខាងត្បូងជើង ស្របពេលដែលខ្លួនកំពុងគិតពីចារណាក្នុងរូបភាព បត់បែនពាក់ព័ន្ធការបន្ដ ឫផ្អាកការដោះដូរជនស៊ីវិល ។ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានយុនហាប់ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ។
ប្រតិកម្មធ្ងន់ៗរបស់ទីក្រុងសេអ៊ូល ធ្វើឡើងបន្ទាប់ពីមានការព្រួយបារម្ភកើនឡើង ដែលថា គម្រោងរបស់ ប្រទេសកូរ៉េខាងត្បូង ដើម្បីស្វែងរកដំណោះស្រាយ ជាមួយរបបផ្ដាច់ការ អាចនឹងមានភាពផុយស្រួយចំពោះការដាក់សម្ពាធបន្ថែម ទៅលើកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសផ្ដាច់ការមួយនេះ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បានលើកឡើងថា ក្រុមប្រឹក្សាសន្ដិសុខនៃអង្គការសហប្រជាជាតិ បាននឹងកំពុងពិភាក្សាគ្នា រកដំណោះស្រាយទណ្ឌកម្មថ្មីមួយទៀត ក៏ដូចជាផ្នែកមួយនៃ កិច្ចខិតប្រឹកប្រែងរបស់ប្រទេសកូរ៉េខាងត្បូង ក្នុងការចូលរួមឆ្លើយតបទៅ នឹងបញ្ហាអាវុធនុយក្លេអ៊ែរនិងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង ក្នុងនោះរដ្ឋាភិបាលកូរ៉េខាងត្បូង ក៏បានប្ដេជ្ញាវាយបកយ៉ាង ក្ដៅគគុកទៅវិញដែរ សម្រាប់ការបង្កជម្លោះណាមួយពីរបបក្រុងព្យុងយ៉ាងនោះ ៕ ម៉ែវ សាធី