ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់ព្យុះនៅរុស្ស៊ីស្លាប់១១នាក់ និងរបួសជាង៥០នាក់

ចែករំលែក៖

ដើមឈើជាច្រើន ត្រូវបានដួលរលំ និងបំណែក បាក់បែក បានហោះហើរពាស់ពេញបង្កគ្រោះថ្នាក់យ៉ាងខ្លាំង នៅទីក្រុងមូស្កូ ក្រោយខ្យល់ព្យុះបោកបក់ចូលទីក្រុងដោយដៃចន្យ។ មន្ត្រីក្រសួងព្យាករណ៍ឧតុនិយមបានឲ្យដឹងថា ព្យុះបានវាយប្រហារទីក្រុងមូស្កូ និងតំបន់ជិតខាងបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើន។

បណ្តាញ់ព័ត៌មានBBCចេញផ្សាយនៅថ្ងៃអង្គារទី៣០ ខែឧសភាឆ្នាំ២០១៧ថា មនុស្សយ៉ាងហោចណាស់១១នាក់ បានបាត់បង់ជីវិត នៅពេល ដែលព្យុះដ៏ខ្លាំងក្លាមួយបានបោកបក់មកលើទីក្រុងមូស្គូរបស់ ប្រទេសរុស្សី។

ដើមឈើរាប់រយដើមបានដូលរលំហើយ មនុស្សប្រមាណជា៥០ផ្សេងទៀត កំពុងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បី ព្យាបាលរបួស។ របាយការណ៍ដែលបានចេញផ្សាយថា ខ្សែភ្លើងរបស់បណ្តាញអគ្គិសនីជាច្រើនត្រូវបានកាត់ផ្តាច់នៅក្នុងពេល ដែលមូស្គូកំពុងទទួលរងព្យុះភ្លៀងផ្គរបោកបក់យ៉ាងខ្លាំងមួយនេះ។

គួរបញ្ជាក់ថា កម្លាំងខ្យល់បក់មានល្បឿន រហូតទៅដល់១១០គីឡូម៉ែត្រក្នុងមួយម៉ោង គឺជាព្យុះបោកបក់ដ៏កម្រ មិនធ្លាប់មាននៅក្នុងប្រវតិ្តសាស្ត្ររបស់ទីក្រុងមូស្គូអស់រយៈ១០០ឆ្នាំ មកហើយៗដែលវាបានថែមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងប៉ះពាល់ដល់អគារជាច្រើនផង។

ព្យុះនេះបានបំផ្លាញដើមឈើធំៗនៅទីក្រុងមូស្គូជាច្រើន និងធ្វើឲ្យ ប៉ះពាល់ដល់ការធ្វើដំណើរ តាមរថភ្លើង និង ជើងហោះហើរជាច្រើនត្រូវផ្អាក ។

មន្ត្រីគ្រប់គ្រងគ្រោះអាសន្នរុស្ស៊ីបានឲ្យដឹងថា មានមនុស្ស ៦០ពាន់នាក់ ត្រូវបានជម្លៀសចេញពីតំបន់ Stavropol ដោយរងការគំរាមកំហែងពីគ្រោះទឹកជំនន់។

ដោយឡែកនៅក្នុងប្រទេស ស្រីល័ង្ការវិញ យោធា រាប់ពាន់នាក់ត្រូវបានដាក់ពង្រាយ ដើម្បីត្រៀមខ្លួន ក្នុងការជួយសង្គ្រោះពលរដ្ឋប្រមាណជាងកន្លះលាននាក់ ដែលបានជម្លៀសខ្លួន ពីដែនដីកោះ ដែលរងគ្រោះដោយទឹកជំនន់នៅក្នុងរយៈពេល១៤ឆ្នាំមកនេះ ហើយតួលេខនៃអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់តិចបំផុត ១៨០នាក់ ។

យោធាបាននិយាយថា រដូវវស្សាបានមកដល់ ដោយភ្លៀងធ្លាក់យ៉ាងខ្លាំងជាបន្តបន្ទាប់ ក្រុមការងារជួយសង្គ្រោះបានដាក់ពង្រាយគ្នា ក្នុងនោះមានឧទ្ធម្ភាគចក្រ ទូក និងយោធាថ្មើរជើង ដើម្បី ជម្លៀសពលរដ្ឋចេញពីតំបន់រងគ្រោះដោយសារទឹកជំនន់ ហើយក៏បន្តការរុករកសាកសព ដែលបានស្លាប់ និងដឹកជនរងគ្រោះដើម្បីសង្គ្រោះ ។

ពលរដ្ឋប្រមាណជាង៥៥០.០០០នាក់ ត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសម្បែងដោយសារតែភ្លៀងធ្លាក់កាន់តែខ្លាំងឡើងៗ ដែលនាំឲ្យមានទឹកជំនន់កើតឡើងរួមទាំងមានករណីបាក់ដី ហូរច្រោះនៅទូទាំងដែនកោះ ស្ថិតនៅភាគនីរតី ៕ ម៉ែវ សាធី

 

 


ចែករំលែក៖