ក្លិប Borussia Dortmund បានសម្រេចចិត្តបណ្តេញគ្រូបង្វឹក Thomas Tuchel ចេញពីតំណែងក្នុងរយៈពេលតែ៣ថ្ងៃក្រោយដឹកនាំក្រុមនេះឈ្នះពានរង្វាន់អាល្លឺម៉ង់ Cup។
ទោះបីជាគាត់មានស្នាដៃដឹកនាំក្រុមឈ្នះពានក៏ដោយ ក៏គាត់មិនអាចបន្តដឹកនាំក្រុមនៅក្នុងកីឡដ្ឋាន Signal Iduna Park ទៀត បានដោយសារតែគាត់មានភាពល្អក់កករជាមួយនឹងថ្នាក់ដឹកនាំក្លិប។
ចាប់តាំងពីមកកាន់តំណែងជំនួសលោក Jurgen Klopp ក្នុងឆ្នាំ២០១៥ លោក Thomas Tuchel បានក្លាយទៅជាគ្រូបង្វឹកល្អបំផុតក្នុងប្រវត្តិសាស្រ្តក្លិប Dortmund។ គាត់ដឹកនាំក្រុមឈ្នះ៦៩ដងក្នុងចំណោម១០៧ប្រកួតជួយDortmund ឈរលេខ២រដូវកាលដំបូង និងលេខ៣នៅក្នុងរដូវកាលនេះ ។
គាត់មិនសប្បាយចិត្តឡើយនឹងថ្នាក់ដឹកនាំកំពូលរបស់ក្លិប ដែលអនុញ្ញាតឲ្យកីឡាករសំខាន់ៗដូចជា Henrikh Mkhitaryan, Ilkay Gundogan និង Mats Hummelsចាកចេញពីក្លិប ហើយធ្វើឲ្យភាពល្អក់កករជាមួយនឹងថ្នាក់ដឹកនាំកាន់តែអាក្រក់ទៅ។
ក្លិបDortmundត្រូវចំណាយទឹកប្រាក់ចំនួន២,៥លានផោនដើម្បីសងជំងឺចិត្តដល់លោក Thomas Tuchel ចំពោះការបញ្ចប់កិច្ចសន្យារបស់គាត់ ។
ខាងក្រោមនេះគឺជាលទ្ធផលនៃការប្រកួតកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧៖