ព័ត៌មានទាន់ហេតុការណ៍៖

ច្រឡំគ្នាឯង ទាហានហ្វីលីពីនវាយប្រហារស្លាប់ និងរបួសជិត២០នាក់

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន លោក DelfinLorenzana កាលពីថ្ងៃទី១ ខែមិថុនា បានប្រកាសឲ្យដឹងថា ទាហាន ១០នាក់ស្លាប់ និង៨នាក់រងរបួសនៅក្នុងហេតុការណ៍វាយប្រហារច្រឡំពីលើដែនអាកាស ដោយស្មានថា ជាក្រុមភែរវកម្ម IS ស្ថិតនៅទីក្រុង ម៉ារ៉ាវីកោះមីនដាណាវ ភាគខាងត្បូងប្រទេសនេះ។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន រដ្ឋមន្ត្រីក្រសួងការពារជាតិ DelfinLorenzana បានលើកឡើងថា នេះជាសោកនាដកម្ម ដោយសារតែ កិច្ចសហប្រតិបត្តិការវាយប្រហារមិនស៊ីសង្វាក់គ្នារវាងកម្លាំងថ្មើរជើង នឹងកម្លាំងទាហានអាកាស។ លោកបន្តទៀត នឹងផ្អាកការវាយប្រហារតាមដែនអាកាសដោយសារតែក្រុមភេរវកម្ម បម្លាស់ទីជារៀងរហូត។

សង្គ្រាមវាយប្រហារក្រុមភេរវកម្មកើតឡើងតាំងពីរសៀលថ្ងៃទី២៣ ខែឧសភា ក្រោយពេលកម្លាំងទាហានហ្វីលីពីនបានបើកការវាយប្រហារទៅលើទីតាំង លាក់ខ្លួនរបស់មេដឹកនា Hapilon ដែលជាមេដឹកនាំក្រុម អាប៊ូសាយាហ្វ និងជាមេដឹកនាំក្រុម IS នៅប្រទេសហ្វីលីពីន។ មេដឹកនាំក្រុមភេរវកម្មខាងលើត្រូវបានអាមេរិកប្រកាស ផ្តល់ប្រាក់រង្វាន់ ៥លានដុល្លារដល់បុគ្គលណាមួយដែលបានប្រាប់ពីទីតាំងឈានដល់ការចាប់ខ្លួន ឬសម្លាប់។

ការវាយប្រហារច្រឡំរបស់កម្លាំងទាហានហ្វីលីពីនបានបង្ហាញយ៉ាងច្បាស់ពីភាពទន់ខ្សោយ នៅក្នុងយុទ្ធសាស្ត្រ វាយប្រហារកម្ចាត់ក្រុមភេរវកម្ម ។ ចំណុចទាំងនោះហើយធ្វើឲ្យក្រុមភេរវកម្មមានឱកាស ដណ្តើម ទីតាំងគ្រប់គ្រង ពង្រីកទឹកដីនៅទីនោះ៕ ម៉ែវ សាធី


ចែករំលែក៖