ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីបាញ់បង្ហោះមីស៊ីលនាំផ្កាយរណបអាមេរិកឡើងទៅតារាវិថីផែនដី

ចែករំលែក៖

សារព័ត៌មាន Sputnik ដកស្រង់ប្រភពព័ត៌មានពីអង្គការអាវកាសរុស្ស៊ី Roscosmos បានឲ្យដឹងថា អង្គការនេះទើបតែបាញ់បង្ហោះមីស៊ីល Proton –M នាំផ្កាយរណបអាមេរិកឡើងទៅតារាវិថីផែនដី។

ការបាញ់បង្ហោះនោះធ្វើឡើងទៅតាមពេលកំណត់ដោយមិនមានបញ្ហាប្រែប្រួលអ្វីឡើយ។ ម៉ាស៊ីល Briz-M បានផ្តាច់ខ្លួនចេញពីមីស៊ីលនៅវេលាម៉ោង៦ និង៥៥នាទី (ម៉ោងនៅទីក្រុងមូស្កូ) ការបាញ់មីស៊ីល Proton –M បញ្ជូនផ្កាយរណប Echostar-21 បានផ្អាកតាំងពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ ដោយសារតែមានបញ្ហាមួយចំនួន ហើយកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ គំរប់១ឆ្នាំមីស៊ីលខាងលើក៏បានបាញ់បង្ហោះដោយជោគជ័យ។

ក្រៅពីអាមេរិក បច្ចុប្បន្នអង់គ្លេសក៏កំពុងពឹងផ្អែកទៅលើមីស៊ីលរបស់រុស្ស៊ីក្នុងការបញ្ជូនផ្កាយរណបដ៏សំខាន់របស់ខ្លួនឡើងទៅតារាវិថីផែនដី។

កាលពីខែស៊ីហា ឆ្នាំ២០១៥ រុស្ស៊ីក៏បានបាញ់មីស៊ីល Proton –M ដោយជោគជ័យបញ្ជូនផ្កាយរណប់ Inmarsat-5 F3 របស់អង់គ្លេសឡើងទៅលំហអាកាសដោយបាញ់ចេញពីទីតាំង Baikonur ដែលរុស្ស៊ីបានជួលនៅក្នុងតំបន់កាហ្សាស្ថាន។

ការបញ្ជូនផ្កាយរណប Inmarsat ជាផ្កាយរណបធំបំផុតរបស់អង់គ្លេស ដោយសារតែផ្កាយរណបនេះ និងផ្កាយរណប២ផ្សេងទៀត សហការគ្នាបង្កើត ទៅជាប្រព័ន្ធធំទូលាយ និងធ្វើចលនាក្នុងល្បឿនលឿនបំផុតលើពិភពលោក។

កាលពីឆ្នាំ២០១២ កាំជួចមីស៊ីលរបស់រុស្ស៊ីក៏បានបញ្ជូនផ្កាយរណបទូរគមនាគមន៍អាមេរិក Intelsat-22 លើងទៅកាន់តារាវិថីផែនដីការបាញ់បង្ហោះនោះធ្វើឡើងតាមកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនអាមេរិកនិងរុស្ស៊ី។

ក្រៅពីការប្រើប្រាស់កាំជ្រួចមីស៊ីល Proton –M សម្រាប់បាញ់បញ្ជូនផ្កាយរណបរបស់លោកខាងលិចរុស្ស៊ីក៏មានគម្រោងផលិត មីស៊ីលនេះជាច្រើនសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន។ តាមគម្រោងក្នុង១ឆ្នាំៗទីក្រុងមូស្កូ និងផលិតមីស៊ីលខាងលើ១២ដើម ហើយនៅក្នុងឆ្នាំ២០១៧នេះ និងផលិតមីស៊ីល Proton–M ១០ដើម។

នៅក្នុងវិស័យអាវកាស អាមេរិកនៅតែពឹងផ្អែកទៅលើរុស្ស៊ីដដែលនៅក្នុងការបញ្ជូនផ្កាយរណប ឬក៏យានអាវកាសឡើងទៅកាន់ស្ថានីយ៏អាវកាសអន្តរជាតិ។ ការបញ្ជូនសម្ភារស្បៀងអាហារនាពេលកន្លងមកក៏ប្រើប្រាស់មីស៊ីលរុញរបស់រុស្ស៊ីផងដែរ៕ ម៉ែវ សាធី


ចែករំលែក៖