ព័ត៌មានទាន់ហេតុការណ៍៖

ជម្រើសជាតិអុីរ៉ង់កក់កៅអីទៅកាន់ World Cup ឆ្នាំ២០១៨នៅរុស្ស៊ី

ចែករំលែក៖

ក្រុមជម្រើសជាតិអុីរ៉ង់បានកក់កៅអីទៅកាន់ World Cup ឆ្នាំ២០១៨ ក្រោយពីខ្សែប្រយុទ្ធ Sardar Azmoun និង Mehdi Taremi រកគ្រាប់បាល់បញ្ចូលទីដូចគ្នា ក្នុងជុំផ្តាច់ព្រ័ត្រ ក្រោយពីបានកត់ត្រាជ័យជម្នះក្នុងលទ្ធផល ២-០ លើក្រុមជម្រើសជាតិអ៊ូបេគីស្ថាន នៅកីឡដ្ឋាន Azadi ក្នុងទីក្រុង Tehran កាលពីថ្ងៃចន្ទ។

ជ័យជម្នះជាលើកទី៦របស់ក្រុមជម្រើសជាតិអុីរ៉ង់ ពីការប្រកួត៨លើកក្នុងពូល A ដើម្បីធ្វើឲ្យពួកគេដណ្តើមបាន២០ពិន្ទុ ស្របពេលដែលក្រុមបាល់ទាត់ជម្រើសជាតិ កូរ៉េខាងត្បូង កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ដោយមាន១៣ពិន្ទុនៅមុនពេលការ ប្រកួតរបស់ពួកគេជាមួយនឹងក្រុមជម្រើសជាតិកាតាកាលពីថ្ងៃអង្គារ។

ក្រុមជម្រើសជាតិអុីរ៉ង់ នៅតែមិនស្គាល់ចាញ់សោះក្នុងការប្រកួតជម្រុះដំណាក់កាលទី៣នេះ និងបានបណ្តោយឲ្យមានគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ខ្លួន តែ១គ្រាប់គត់អំឡុងពេលយុទ្ធនាការជម្រុះនេះ។ កាលពីថ្ងៃចន្ទ ពួកគេបានកត់ត្រាជ័យជម្នះជាលើកទី២របស់ពួកគេលើក្រុមបាល់ទាត់ជម្រើសជាតិអ៊ូបេគីស្ថាន ក្នុងដំណើរឆ្ពោះទៅកាន់ប្រទេសរុស្ស៊ី ខណៈដែលខ្សែប្រយុទ្ធ Azmoun របស់ក្លិប Rostov បានរកគ្រាប់បាល់បំប៉ោងសំណាញ់ទីនៅនាទីទី២៣ តាមរយៈការស៊ុតបាល់ដោយជើងស្តាំចូលក្នុងប្រអប់ទីខាងឆ្វេង ក្រោយពីការបញ្ជូនបាល់យ៉ាងល្អពីសំណាក់កីឡាករ Alireza Jahanbaksh។

សូមប​ញ្ជាក់ថា ក្រុមជម្រើសជាតិអុីរ៉ង់ បានចូលលេងក្នុងព្រឹត្តិការណ៍ World Cup ជុំផ្តាច់ព្រ័ត្រ ចំនួន៤លើក ពោលគឺកាលពីឆ្នាំ១៩៧៨ ឆ្នាំ១៩៩៨ ឆ្នាំ២០០៦ និងឆ្នាំ២០១៤ ខណៈដែលក្រុមជម្រើសជាតិអ៊ូសបេគីស្ថាន នៅតែត្រូវស្វែងរកការឈ្នះ កៅអីជាលើកទី១របស់ពួកគេ។ ជ័យជម្នះនេះធ្វើឲ្យក្រុមជម្រើសជាតិអុីរ៉ង់ ក្លាយជាក្រុមទី២បន្ទាប់ពីប្រេស៊ីល ក្នុងការឈ្នះកៅអីទៅលេងក្នុងយុទ្ធនាការ World Cup ឆ្នាំ២០១៨ ដែលប្រទេសរុស្សុីធ្វើជាម្ចាស់ផ្ទះ ។

ខាងក្រោមនេះគឺជាលទ្ធផលនៃការប្រកួតកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧៖

Asia – WC Qualification Asia
FT Iran 2 – 0 Uzbekistan View events More info
N/C America – WC Qualification CONCACAF
FT Mexico 1 – 1 United States View events More info
World – Friendlies
FT Belarus 1 – 0 New Zealand View events More info
FT Latvia 1 – 2 Estonia
Africa – Africa Cup of Nations Qualification
FT Tunisia 1 – 0 Egypt View events More info
Argentina – Prim B Metro
FT Fénix 1 – 1 Deportivo Español View events More info
FT Deportivo Riestra 1 – 1 Acassuso
Argentina – Copa Argentina
FT Newell’s Old Boys 4 – 1 Central Norte View events More info
FT Aldosivi 2 – 1 Central Córdob… View events More info
FT San Martín Sa… 0 – 3 Atlanta

 

Australia – National Premier Leagues

New South Wales

FT Sydney Olympic 2 – 0 Sydney U21 More info

Victoria

FT Kingston 1 – 1 Melbourne Knights More info

Australia – FFA Cup

FT Glenorchy Knights 2 – 4 Olympia Warriors

 

Brazil – Serie A
FT Atlético PR 0 – 2 Santos
Egypt – Premier League
FT Al Masry 1 – 1 Smouha
Korea Republic – K League Challenge
FT Daejeon Citizen 4 – 3 Suwon View events More info
FT Seongnam 1 – 0 Asan Mugunghwa View events More info
Korea Republic – WK-League
FT Seoul 0 – 0 Icheon Daekyo More info
FT Incheon Red Angels 0 – 0 Suwon FMC More info
FT Gumi Sportstoto 2 – 1 Gyeongju More info
FT Boeun Sangmu 0 – 0 Hwacheon KSPO

 

Sweden – Superettan

FT Örgryte 1 – 0 Dalkurd View events More info
FT Helsingborg 0 – 4 Brommapojkarna View events More info

Sweden – Division 1

Norra

FT Nyköping 3 – 3 Enskede View events More info
FT Umeå 2 – 1 IFK Luleå View events More info

Södra

FT Mjällby 2 – 1 Kristianstad

 

World – Club Friendlies
  FCI Tallinn 21 : 00 Babīte More info
FT Qabala 8 – 0 TSV Fulpmes
Romania – Play-offs 1/2
FT ACS Poli Timişoara 2 – 1 UTA Bătrâna Doamnă
Europe – UEFA U21 Championship
FT Norway U21 5 – 0 Kosovo U21 View events More info
FT Albania U21 0 – 0 Estonia U21
Austria – Landesliga
FT Völkermarkt 2 – 1 Ferlach

 


ចែករំលែក៖