ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះអគ្គីភ័យនៅទីក្រុងឡុង អ្នកស្លាប់ អាចកើនឡើងជាង១០០នាក់

ចែករំលែក៖

 

មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងខ្ពស់ ដោយសារតែនៅមានមនុស្សជាច្រើនបាត់ខ្លួន និងជាប់គាំងនៅខាងក្នុងអគារ ពេលមានគ្រោះអគ្គីភ័យកើតឡើង ហើយបានកើតឡើងក្នុងពេលដែលមនុស្សកំពុងតែ ដែកលងលក់។ មនុស្ស ដែលរស់នៅក្នុងអគារនោះបានបាត់ខ្លួនជាច្រើន នាក់ មិនទាន់រកឃើញនៅឡើយ។

ពេលនេះ គេបានរកឃើញអ្នកស្លាប់១៧នាក់នៅក្នុងអគារនោះ និង ៧៨នាក់រងរបួស ក្នុងនោះមាន១៧នាក់ស្ថិតនៅក្នុងសភាពគ្រោះថ្នាក់ កំពុងសង្គ្រោះបន្ទាន់។

សារព័ត៌មាន Telegraph បានផ្សាយថា ក្នុងចំណោមពលរដ្ឋ៥០០នាក់រស់នៅក្នុងអគារខុនដូ ខាងលើ គឺនៅមាន មនុស្សជាង១០០នាក់ទៀត បាត់ខ្លួនមិនទាន់រកឃើញ អាចត្រូវភ្លៀងឆេះស្លាប់នៅខាងក្នុង ឬក៏ចេញទៅក្រៅ បាត់ទំនាក់ទំនង។

លោកDany Cotton បុគ្គលិកពន្លត់អគ្គីភ័យថា គ្មានអ្នកដែលនៅរស់ ឡើយប្រសិនបើ ជាប់គាំងនៅខាងក្នុង ។ លោកបន្តទៀតថា នៅពេលនេះ មិនទាន់ស្វែករកនៅជាន់ខ្ពស់ៗនៅឡើយទេ ក្នុងអគារ ២៧ជាន់នោះ។

មន្ត្រីគ្រប់គ្រងនៅក្នុងតំបន់បានឲ្យដឹងថា ពេលនេះមិនទាន់អាច បញ្ជាក់ការពិតបានទាំងស្រុង ថា ស្លាប់ប៉ុន្មាននាក់នោះឡើយ។ ពេលនេះ មូលហេតុបណ្តាលឲ្យមានគ្រោះអគ្គីភ័យខាងលើមិនទាន់ដឹងច្បាស់នៅឡើយ ។ តាមក្រុមអ្នកស្រាវជ្រាវបានឲ្យដឹងថា អណ្តាលភ្លើងអាច ឆាបឆេះចេញពី ទូទឹកកកខូច៕ ម៉ែវ សាធី


ចែករំលែក៖