ព័ត៌មានទាន់ហេតុការណ៍៖

ទាហានហ្វីលីពីនផ្អាក់ការវាយប្រហារនៅ ម៉ារ៉ាវី

ចែករំលែក៖

កាលពីថ្ងៃទី២៥ ខែមិថុនា កម្លាំងទាហានហ្វីលីពីនបានប្រកាសថា ផ្អាក់ឈប់បាញ់នៅទីក្រុង ម៉ារ៉ាវី ភាគខាងត្បូងប្រទេសហ្វីលីពីន ក្នុងឱកាសនៃពិធីបុណ្យEid Al Fitrជាបុណ្យ បញ្ចប់ ខែហូបបួសរ៉ាម៉ាឌាន់ របស់សាសនិកអិស្លាម។

សារព័ត៌មានរ៉យទ័របានផ្សាយថា ទោះបីទាហានហ្វីលីពីនប្រកាស ឈប់បាញ់ តែ នៅមានការវាយប្រហារ តូចៗនៅតំបន់មួយចំនួនក្នុងក្រុង ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ក្រុមម៉ៅទេ ជាកូនចៅរបស់ក្រុមIS នៅស៊ីរីនិងអីរ៉ាក់។ ក្រុម IS បានគ្រប់គ្រង ទីក្រុងនេះជាងមួយខែកន្លងមកហើយ ។ នៅថ្ងៃទី២៥ ខែមិថុនា ភាគីទាំងពីរ បានផ្អាក់បាញ់ប្រហារគ្នា ហើយទាហានហ្វីលីពីនក៏បាន ដាក់កាំភ្លើងចូលរួមបួងសួង ក្នុង ពីធីបុណ្យ ។

កាលពីសប្តាហ៍កន្លងមក កម្លាំងទាហានហានហ្វីលីពីនបានបង្កើនការវាយប្រហារ ទៅលើក្រុម ភេរវកម្ម IS ក្នុងទីក្រុងម៉ារ៉ាវី។

មកទលពេលនេះ សង្គ្រាមនៅម៉ារ៉ាវី បានសម្លាប់មនុស្សជាង ៣០០នាក់ហើយ ក្នុងនោះមាន ពលរដ្ឋ ២៦នាក់ និងធ្វើឲ្យ ពលរដ្ឋជាង ២៤៦ពាន់នាក់ត្រូវភៀសខ្លយនចោលផ្ទះសម្បែង ។

ក្នុងឧកាសនៃការឈប់បាញ់ ក្នុងពិធីបុណ្យ ក្រុមផ្សះផ្សា របស់រដ្ឋាភិបាលមានគម្រោងជួបពិភាក្សាជាមួយក្រុម ប្រដាប់អាវុធម៉ៅទេ ប៉ុន្តែខ្លឹមសារនៃកិច្ចពិភាក្សាខាងលើ មិនត្រូវបានប្រកាសឲ្យដឹងនោះឡើយ។

នៅក្នុងសង្គ្រាមប្រឆាំងក្រុមភេរវកម្មនៅហ្វីលីពីន កាលពីសប្តាហ៍កន្លងមកក៏មានការចូលរួមពី កម្លាំងទាហានបរទេស ក្នុងនោះមានអាមេរិក និងអូស្ត្រាលី ផងដែរ។ កន្លងមកប្រទេសអូស្ត្រាលី បានបញ្ជូនយន្តហោះស៊ើបការណ៍ ទៅកាន់ប្រទេសហ្វីលីពីន ដើម្បីជួយទីក្រុងម៉ានីល ក្នុងសង្គ្រាមប្រយុទ្ធ នឹងពួកសកម្មប្រយុទ្ធ ជាប់ទាក់ទងនឹង រដ្ឋអ៊ីស្លាមជ្រុលនិយម នៅក្នុងទីក្រុងម៉ារ៉ាវី។

យន្តហោះចារកម្ម របស់អូស្រ្តាលីនេះ នឹងចាប់ផ្ដើមធ្វើបេសកកម្ម ប្រមូលយកការណ៍សម្ងាត់ នៅលើប្រទេសហ្វីលីពីន ភាគខាងត្បូង ដើម្បីជួយផ្តល់ការគាំទ្រ ដល់កងទ័ពជើងគោកហ្វីលីពីន ដែលកំពុងតែប្រយុទ្ធ នឹងសកម្មប្រយុទ្ធអ៊ីស្លាម នៅទីក្រុងម៉ារ៉ាវី។

ដើម្បីជាសញ្ញានៃការគាំទ្រហ្វីលីពីន ក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធ នឹងពួកអ៊ីស្លាមជ្រុលនិយម លោករដ្ឋមន្ត្រីការពារជាតិអូស្រ្តាលី Marise Payne បានធ្វើការបញ្ជាក់ថា P-3 Orion នឹងធ្វើការគាំទ្រ ដល់យុទ្ធនាការរបស់ទ័ពគោក ហ្វីលីពីន ព្រោះប្រទេសទាំងពីរ មានកិច្ចសហប្រតិបត្តិកា រយោធាដ៏ទូលំទូលាយ។

គួររំលឹកផងដែរថា កងកម្លាំងរដ្ឋាភិបាលហ្វីលីពីន បានធ្វើការប្រយុទ្ធដ៏ខ្លាំងក្លា ទៅលើពួកអ៊ីស្លាមជ្រុលនិយម នៅភាគខាងត្បូងប្រទេស តាំងតែពីក្នុងខែឧសភា ព្រមទាំងដាក់ កោះមីដាណាវទាំងមូល ឲ្យស្ថិតនៅក្រោម ច្បាប់អាជ្ញាសឹក ហើយដោយទីក្រុងម៉ារ៉ាវី ប្រែក្លាយជាសមរភូមិប្រយុទ្ធក្តៅ ប្រជាជនរាប់រយនាក់ បានបាត់បង់ជីវិត និងជាច្រើននាក់ទៀត កំពុងភៀសខ្លួន ចេញពីផ្ទះសម្បែង ដើម្បីគេចពីសង្គ្រាម៕ ម៉ែវ សាធី


ចែករំលែក៖