ព័ត៌មានទាន់ហេតុការណ៍៖

Everton ចាយលុយ៣០លានផោនទិញ Michael Keane ពី Burnley ខណៈ Man Unitedទទួលបាន៧,៥លានផោន

ចែករំលែក៖

ក្លិបបាល់ទាត់ Everton កំពុងតែបន្តចាយលុយសន្ធឹកសន្ធាប់ ទិញកីឡាករថ្មីៗ យកមកពង្រឹងក្រុមក្នុងយុទ្ធនាការដណ្តើមជើងឯកនៅរដូវកាលក្រោយ ដោយទើបតែទិញខ្សែ ការពារកណ្តាលMichael Keane ពី Burnleyក្នុងតម្លៃ៣០លានផោន។

កីឡាករវ័យ២៤ឆ្នាំរូបនេះបានចុះហត្ថលេខាលេងនៅក្នុងទឹកដី Goodison Park រយៈពេល៥ឆ្នាំហើយក្លាយទៅជាកីឡាករទី៥ដែល ក្លិបEvertonបានទិញក្នុងទីផ្សារ ដោះដូរកីឡាកររដូវក្តៅនេះ។

ចំណែកក្លិបបិសាចក្រហម Manchester United វិញក៏ទទួលបានប្រាក់ចំណេញ៧,៥ លានផោនស្មើនឹង២៥ភាគរយផងដែរពីការផ្ទេរនេះដោយសារតែមានកិច្ចព្រមព្រៀង នៃកុងត្រាកាលពីឆ្នាំ២០១៥ជាមួយនឹងក្លិប Burnley។

កាលពីរឆ្នាំមុនអតីតអ្នកចាត់ការក្រុមបិសាចក្រហម Louis van Gaal បានលក់ Keane ទៅឲ្យ Burnely ក្នុងតម្លៃត្រឹម២លានផោន។ រូបគេបានបង្ហាញទម្រង់លេងល្អរហូតទទួលការកោះហៅចូលជម្រើសជាតិអង់គ្លេស ។ មិនតែប៉ុណ្ណោះ Man United ក៏មានបំណងយករូបគេទៅ Old Trafford វិញដែរ តែក៏សម្រេចចិត្តប្ដូរទៅ Everton ក្នុងតម្លៃ៣០លានផោន ។

Michael Keaneបានបញ្ជាក់ថា មូលេហតុចំបងដែលធ្វើឲ្យរូបគេជ្រើសរើសយកក្លិប Evertonគឺដោយសារតែចង់ទៅចូលរួមជាមួយនឹងអ្នកចាត់ការទូទៅលោក Ronald Koeman។

ក្លិបEvertonបានចំណាយលុយអស់ទៅ៩៦លានផោនហើយដើម្បីទិញកីឡាករ៥រូប កន្លងមករួមមានខ្សែការពារMichael Keane អ្នកចាំទីJordan Pickford ខ្សែបម្រើ Davy Klaasen និងខ្សែប្រយុទ្ធ២រូបគឺ Sandro Ramirezនិង Henry Onyekuru ៕ ដេវីត


ចែករំលែក៖