ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ និងរបួសជាង៥០នាក់ដោយការរត់ជាន់គ្នានៅពហុកីឡដ្ឋានប្រទេសដាការ

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៨ នាក់បានស្លាប់កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុននេះ នៅក្នុងការរត់ជាន់គ្នា និងការបាក់រលំជញ្ជាំងក្នុងពហុកីឡដ្ឋាន អំឡុងពេលការប្រកួតបាល់ទាត់លីក វគ្គផ្តាច់ព្រ័ត្រ ក្នុងទី Senegal ប្រទេសដាការ ។

ជាមួយនឹងលទ្ធផលប្រកួតដោយពិន្ទុ២គ្រាប់ទល់នឹង១គ្រាប់នោះ ក្នុងអំឡុងពេលបន្ថែមម៉ោងការប្រកួតគ្នា ស្រាប់តែបានផ្ទុះឡើងនូវប្រយុទ្ធគ្នារវាងក្រុមអ្នកគាំទ្ររបស់គូប្រជែងរៀងៗខ្លួន គឺOuakam អាមេរិក នឹងក្រុម Stade de Mbour ។ ប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីគ្រប់គ្រងស្ថានភាពកុប្បកម្ម។

នៅពេលអ្នកទស្សនាព្យាយាមរត់គេចពីកីឡដ្ឋាន ផ្នែកមួយនៃជញ្ជាំងនៅទីនោះបានបាក់ដួលរលំធ្វើឲ្យមនុស្សយ៉ាងហោចណាស់៨ នាក់បាត់បង់ជីវិត និងរងរបួសធ្ងន់ ស្រាលជាង៤៩នាក់។

បុគ្គលិកជួយសង្រ្គោះ និងពេទ្យកំពុងស្ថិតនៅកន្លែងកើតហេតុ ហើយស្វែងរកអ្នកនៅរស់ដែលស្ថិតនៅក្រោមគំនរបាក់បែក។

រឿវរ៉ាវបែបនេះ មិនមែនវាកម្រកើតឡើងនោះទេ ក្នុងការប្រកួតកីឡាបាល់ទាត់នៅអាហ្វ្រិក។ គ្រាន់តែពីរខែមុន ការរត់ជាន់គ្នានៅក្នុងការប្រកួតបាល់ទាត់មួយក្នុងប្រទេសអង់ហ្គោឡា បានសម្លាប់មនុស្សជាង១៧ នាក់ និងបានធ្វើឱ្យមនុស្សរាប់រយនាក់ផ្សេងទៀតរងរបួសផងដែរ ៕ ថាច់ យ៉ាត


ចែករំលែក៖