ក្លិបបាល់ទាត់Manchester Cityរបស់អង់គ្លេសបានទិញខ្សែការពារអន្តរជាតិប្រេស៊ីល Danilo ពីក្រុមយក្សអេស្ប៉ាញReal Madrid ក្នុងតម្លៃ២៧លានផោន។
កីឡាករវ័យ២៦ឆ្នាំរូបនេះបានចុះហត្ថលេខាលេងឲ្យក្រុម Manchester Cityរយៈពេល៥ឆ្នាំ ដោយគាត់អាចលេងជាខ្សែការពារកណ្តាលក៏បានខ្សែបម្រើក៏បាន។
ក្នុងខែនេះក្លិបManchester Cityបានចំណាយប្រាក់រហូតដល់ទៅ ១៣៣លានផោនដើម្បីទិញខ្សែការពារ ក្នុងនោះមានកីឡាករអង់គ្លេសKyle Walker តម្លៃ៤៥លានផោន។ ខ្សែបម្រើអន្តរជាតិព័រទុយហ្គាល់ Bernardo Silva (43លានផោន) និងអ្នកចាំទីរបស់ប្រេស៊ីលលោក Ederson Moraes (35លានផោន) ។
មិនត្រឹមតែប៉ុណ្ណោះក្លិបMan City ក៏បានយល់ព្រមទិញខ្សែការពារវ័យ២៣ឆ្នាំ Benjamin Mendy របស់ក្លិបMonacoក្នុងតម្លៃ៥២លានផោនផងដែរ ៕ ដេវីត