លោក Sun Zhengcai ត្រូវបានគេដឹងថា ជាមេបក្សកុម្មុយនីស្ត នៃទីក្រុងដ៏សំខាន់ មួយប្រចំានៅឆុងឈីង ប្រទេសចិន ហើយលោកជាបុគ្គលដែលមានភាពលេចធ្លោជាងគេបំផុតនៅក្នុងតំណែងជាប្រធានាធិបតី ចិន នាពេលអនាគត ជំនួសតំណែង លោក ស៊ី ជីនពីង ។ ប៉ុន្តែនៅពេលនេះលោករងការសើុបអង្កេត ពាក់ព័ន្ធនឹងអំពើពុក រលួយ។
ហេតុការណ៍ខាងលើ នឹងធ្វើឲ្យដំណើរឈានទៅរកតំណែងប្រធានាធិបតីរបស់ លោក ត្រូវស្រពេចស្រពឹល ដោយសារតែ បញ្ហាផ្សេង។ ទូរទស្សន៍ BBC បានផ្សព្វ ផ្សាយព័ត័មាន ឲ្យដឹងនៅថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ២០១៧ថា ក្រុមអាជ្ញាធរចិន បានអះអាងថា ពួកគេកំពុងធ្វើការស៊ើប អង្កេត ទៅលើអ្នកនយោបាយជាន់ខ្ពស់ ម្នាក់ ដែលត្រូវបានគេសម្លឹង ឃើញថា រូបគាត់ជាបេក្ខភាពមួយរូប ដែលលេចធ្លោ ក្នុងនាមជាអ្នកដឹកនាំកំពូល ។
កាលពីខែមុន មេដឹកនាំរូបនេះ ត្រូវបានដកចេញពីតំណែងទាំងតក់ក្រហល់បំផុត ហើយគេបានដឹងថា គាត់ជាអ្នកបូកសរុប ការងារ ដ៏ឈ្លាសវៃសម្រាប់ជួយដល់ គណៈកម្មាធិការ ដែលជាសមាជិកភាព ចំនួន៧រូប សម្រាប់គ្រប់គ្រងកិច្ចការនៅ ក្នុងប្រទេសចិន ។
បច្ចុប្បន្ននេះ អង្គភាពប្រឆាំងអំពើពុក រលួយចិន បាននិយាយថា អង្គភាពកំពុង តែធ្វើការ ស៊ើបអង្កេតលើរូបលោក Sun Zhengcai ទៅលើការរំលោភបំពានមួយ ចំពោះការដាក់ពិន័យដ៏ធ្ងន់ធ្ងរ ។
គួរបញ្ជាក់ថា ការផ្លាស់ប្តូរតំណែង របស់អ្នកនយោបាយរូបនេះ គឺបានធ្វើឡើង នៅមុនកិច្ច ប្រជុំបក្សកុម្មុយនីស្ត ដែល ត្រៀមធ្វើនារដូវស្លឹកឈើជ្រុះ ៕ ម៉ែវ សាធី