អីុរ៉ង់ បានចាប់ខ្លួនមនុស្ស ៦នាក់ ពីបទ បង្ហាត់បង្រៀនរាំ ដល់កុមាររាំក្បាច់ Zumba ដោយ ចាត់ទុកថាអ្នកទាំងនោះព្យាយាមផ្លាស់ប្តូររបៀបរស់នៅក្នុងប្រទេស អ៊ិស្លាម មួយនេះ។
មនុស្សដែលបានចាប់ខ្លួនទាំង៦នាក់មាន ប្រុស៤នាក់ស្រី២នាក់ ដោយចោទ ប្រកាន់ពីបទ មានសកម្មភាពរាំ និងមិន គោរពរបៀបរបបស្លៀកពាក់ប្រពៃណីHijab យ៉ាងតឹងតែងនៅក្នុងប្រទេសនេះ។ ក្នុងនោះក្រុមអ្នកបង្ហាត់បង្រៀនក៏ដូចជាអ្នក ថតវីដីអូក៏ត្រូវបានចាប់ខ្លួនផងដែរ។
លោក Hamid Damghani មន្ត្រី ជាន់ ខ្ពស់នៅក្នុង ជួរកម្លាំងបដិវតអ៊ិស្លាមអីុរ៉ង់ បាន បញ្ជាក់ថា ការបង្រៀនតាមបែបអាមេរិកឡាទីនដោយមានលាយលំចូលក្នុងថ្នាក់រៀនរាំហើយវីដេអូទាំងនោះបានបង្ហោះក្នុងបណ្តាញសង្គម។
នៅក្នុងប្រទេសអីុរ៉ង់ ស្ត្រីដែលរាំនៅ មុខបុរសដែលមិនមែនជាសមាជិកគ្រួសារ ត្រូវបានហាមប្រាម ប៉ុន្តែប៉ុន្មានឆ្នាំចុង ក្រោយនេះ ក្បាច់រាំzumba និងក្បាច់រាំ បរទេសផ្សេងទៀត ត្រូវបាន ហាមប្រាមនៅក្នុងបន្ទប់ហាត់ប្រាណសម្រាប់ស្ត្រី។
កាលពីឆ្នាំ២០១៤ សមាជិក៧នាក់នៅក្នុងគ្រួសារមួយត្រូវបានចាប់ខ្លួនដោយរាំ តាមបទHappy របស់អ្នកចំរៀងPharrell William ត្រូវបានបង្ហោះតាមបណ្តាញអុីនធើណេត៕ ម៉ែវ សាធី