ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីសាកល្បងអាវុធទំនើបៗជាង៦០០ប្រភេទនៅក្នុងសង្គ្រាមប្រទេសស៊ីរី

ចែករំលែក៖

រដ្ឋលេខាធិការក្រសួង ការពារជាតិរុស្ស៊ី លោក Yury Borisov បានឲ្យដឹងថា នៅក្នុង សង្គ្រាមប្រឆាំងក្រុមភេវកម្មនៅប្រទេស ស៊ីរី រុស្ស៊ីបានសាកល្បងអាវុធទំនើបៗ របស់ខ្លួនដល់ទៅ៦០០ប្រភេទ។

លោក Yury Borisov បានថ្លែងសុន្ទរក ថា ទៅកាន់កម្លាំងទាហានថា«យើងបានប្រើប្រាស់អាវុធទំនើបៗរបស់យើងនៅក្នុងសង្គ្រាមពិតនៅប្រទេសស៊ីរី ដោយមានអាវុធ ជាង៦០០ប្រភេទត្រូវបានប្រើប្រាស់»។ លោកបន្តទៀតថា នៅក្នុងសង្គ្រាមវាយ ប្រហារនៅស៊ីរី ដោយមានការចូលរួមពី យន្តហោះចម្បាំងទំនើបៗដូចជា Su-35,Su-34 ,su-24,su-25 ប្រព័ន្ធមីស៊ីល SVP-24 ប្រកបដោយប្រសិទ្ធភាព។

ក្រៅពីនេះនៅមានការសាកល្បងនៅ ទីបញ្ជាការធ្វើសង្គ្រាមពិតប្រាកដ នូវមីស៊ីល បញ្ជាពីចម្ងាយ Kalibr បាញ់ចេញពីទីតាំងផ្សេងៗគ្នាទាំងនៅលើគោក និងចេញពី នាវាមុជទឹក។ ជាមួយគ្នានោះ រថក្រោះរថ ពាសដែក ក៏ត្រូវបានរុស្ស៊ីយកទៅប្រើប្រាស់ សាកល្បងនៅក្នុងសង្គ្រាមពិតនោះដែរ។

ជាមួយនឹងសកម្មភាពសាកល្បងអាវុធនៅលើសមរភូមិពិតរបស់រុស្ស៊ី បានធ្វើឲ្យ ទីផ្សារលក់អាវុធរបស់ប្រទេសនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ប្រធានក្រុមហ៊ុនឧស្សាហកម្មអាវុធការពារជាតិ របស់រុស្ស៊ីបានឲ្យដឹងថា នៅពេលនេះ រុស្ស៊ីទទួលបានការកុម្មង់ទិញកាំជ្រួចមីស៊ីល S-400 ចំនួន១០ប្រទេស ក្នុងនោះមាន ឥណ្ឌា និងទួរគីជាដើម។

មីស៊ីលខាងលើរបស់រុស្ស៊ីអាចកម្ទេច ទីតាំងរបស់សត្រូវបានយ៉ាងល្អបំផុត។ បច្ចុប្បន្នក្រៅពីឥណ្ឌា និងទួរគីនៅមាន ប្រទេស អុីរ៉ង់ អេហ្ស៊ីប និងចិនផងដែរ ដែលបានបញ្ជាទិញអាវុធទំនើបៗទាំងនោះ។ ការបញ្ជាទិញច្រើននេះ ដោយសារ តែបានមើលឃើញពីសមត្ថភាពវាយ ប្រហារនៅក្នុងសង្គ្រាមពិតប្រាកដរបស់ រុស្ស៊ីក្នុងទឹកដីស៊ីរី៕ ម៉ែវ សាធី


ចែករំលែក៖