ជម្រើសជាតិអាល្លឺម៉ង់បានបន្តឈរនៅកំពូលតារាងពូល C ក្នុងវគ្គជម្រុះ World Cupបន្ទាប់ពីយកឈ្នះម្ចាស់ផ្ទះសាធារណរដ្ឋឆេក ២-១ កាលពីយប់មិញ។
កីឡាករTimo Werner ស៊ុតបានមួយគ្រាប់នៅនាទីទី៤ឲ្យឥន្ទ្រីដែកអាល្លឺម៉ង់នាំមុខមុន នៅតង់ទី១។ នៅក្នុងតង់ទី២នាទីទី៧៨ កីឡាករVladimir Daridaស៊ុតបាល់ពីចម្ងាយចូលទីបានល្អវិញឲ្យម្ចាស់ផ្ទះតាមស្មើ តែខ្សែការពារMats Hummels របស់ភ្ញៀវ តែតមួយក្បាលចូលទីលើឆេកវិញនៅជិតចប់ការប្រកួតនាទីទី៨៨។
លទ្ធផលនេះធ្វើឲ្យអាល្លឺម៉ង់មាន២១ពិន្ទុឈរកំពូលតារាងពូល C។