នៅពេលនេះមានពលរដ្ឋរ៉ូហ៊ីនយ៉ា រាប់សែននាក់បាននាំគ្នាគេចខ្លួនចេញពីការបើសម្អាត របស់កម្លាំងទាហានរដ្ឋាភិបាល មីយ៉ានម៉ា បង្ករឲ្យមានអ្នកស្លាប់ និងភៀសខ្លួនជាច្រើន ។អង្គការសហប្រជាជាតិបានអំពាវនាវរកជំនួយដ៏ធំសម្រាប់ពួកមូស្លីមជិត៤សែននាក់ដែលភៀសខ្លួនពីមីយ៉ានម៉ាមកកាន់ប្រទេសបង់ក្លាដែស
អង្គការសហប្រជាជាតិ បានបង្ហាញក្តីព្រួយបារម្ភថាចំនួនជនភៀសខ្លួននេះនឹងនៅតែបន្តកើនឡើងតទៅទៀត នៅពេលដែលអំពើហឹង្សា នៅតែបន្ត ។នៅពេលនេះ ទាហានមីយ៉ានម៉ានៅតែមិនព្រមបញ្ចប់នូវអ្វីដែលអ្នករិះគន់ហៅថាជាទង្វើបោសសម្អាតជនជាតិភាគតិចទេនោះ។
នៅសប្តាហ៍ក្រោយនេះ លោកស្រី អង់ សានសូជី នឹងមានសេចក្តីថ្លៃងការនៅក្នុង អង្គការសហប្រជាជាតិ ស្តីពីវិបត្តិរ៉ូហ៊ីនយ៉ា ក្រោយរងការរិះគន់យ៉ាងខ្លាំងពីសហគមន៍ងន្តរជាតិនិង ប្រទេសកាន់សាសនាអិស្លាមជាច្រើនធ្វើបាតុកម្មប្រឆាំង៕ ម៉ែវ សាធី