ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងព្រមានអាមេរិក នឹងជួបគ្រោះថ្នាក់ប្រសិនបើប្រើប្រាស់យោធាមកលើប្រទេសខ្លួន

ចែករំលែក៖

មេដឹកនាំកូរ៉េខាងជើងបានបញ្ជាក់ថា អាមេរិកមិនត្រូវមើលស្រាលពីការគំរាមកំហែងរបស់កូរ៉េខាងជើងនោះឡើយ បើមិនដូច្នោះទេ អាមេរិកនឹងភ្លក់រស់ជាតិឈឺចាប់ពីទីក្រុងព្យុងយ៉ាង។

គណកម្មធិការសន្តិភាពអាស៊ីប៉ាស៊ីហ្វិករបស់កូរ៉េខាងជើងបានប្រកាសថា «កូរ៉េខាងជើង នឹងត្រួតពិនិត្យយ៉ាងល្អិតល្អន់ទៅលើវិធីសាស្ត្រ ដើម្បីទប់ទល់ជាមួយអាមេរិក សូមអាមេរិក កំមើលស្រាលនៅការប្រកាសប្តេជ្ញារបស់យើង អាចធ្វើឲ្យអាមេរិកភ្លក់រស់ជាតិឈឺចាប់នឹកស្មាន់មិនដល់»។

សារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង បានដកស្រង់ការប្រកាសរបស់កូរ៉េខាងជើងដែលបញ្ជាក់ថា«ប្រសិនបើអាមេរិកវាយតម្លៃខុសពីកម្លាំង និងការប្តេជ្ញារបស់យើង ដោយប្រើប្រាស់វិធីសាស្ត្រយោធា នុះនឹងនាំមកនូវលទ្ធផលអាក្រក់បំផុតដល់អាមេរិក»។

គណកម្មសន្តិភាព កូរ៉េខាងជើង ក៏បានរំឮកឡើងវិញនៅការគំរាមរបស់ប្រធានាធិបតី ត្រាំ ថានឹងកម្ទេចកូរ៉េខាងជើង ដោយកូរ៉េខាងជើង ចាត់ទុកថានោះជាការប្រកាសសង្គ្រាម។ មេដឹកនាំកូរ៉េខាងជើង បានបញ្ជាក់ថា«យើងនឹងមិននៅស្ងៀបទុកឲ្យរឿងនោះកើតឡើងបានឡើយ»។

ភាពតានតឹងរវាងអាមេរិក នឹងកូរ៉េខាងជើងកើតឡើងខ្ពស់បំផុត ក្រោយពេលដែលកូរ៉េខាងជើងបានសាកល្បងគ្រាប់បែកបរមាណូជាលើកទី៦ កាលពីថ្ងៃទី៣ ខែកញ្ញា កន្លងទៅ។ មិនតែប៉ុណ្ណោះ អាមេរិក និងកូរ៉េខាងជើង បានគំរាមកំហែង គ្នាទៅវិញទៅមក ពីការវាយប្រហារដោយកម្លាំងយោធា។ នៅក្នុងសុន្ទរកថានៅអង្គការសហប្រជាជាតិ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាម ថានឹងកម្ទេចកូរ៉េខាងជើងទាំងស្រុង។

ចំណែកមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន វិញ ក៏មិននៅស្ងៀមដែរ លោក គីម ជុងអ៊ុន បានប្រើប្រាស់ពាក្យពេច៍នដូចជា«យោគោង» «អ្នកបង្កាត់ភ្លើង» អុចអាល ឲ្យមានការប្រក្រឆាំងនឹងកូរ៉េខាងជើង។ ទីក្រុងព្យុងយ៉ាងនឹងមានវិធានការតបតវិញឲ្យបានស័ក្តិសមបំផុត៕ ម៉ែវ សាធី


ចែករំលែក៖