ពេលថ្មីៗនេះប្រធានាធិបតីអ៊ីរ៉ង់ បានបន្តរិះគន់ដល់រដ្ឋាភិបាលកូរ៉េខាងជើងដឹកនាំដោយលោកគីម ជុងអ៊ុន ។ មិនតែប៉ុណ្ណោះ លោកត្រាំ ក៏បានចោទប្រកាន់អ៊ីរ៉ង់ថា បានសហការជាមួយកូរ៉េខាងជើងផងដែរ។
កាលពីសប្តាហ៍កន្លងមកប្រធានាធិបតីដូណាលត្រាំ និងមន្ត្រីជាន់ខ្ពស់កូរ៉េខាងចើងបន្តវាយប្រហារគ្នាដោយសម្តី ។ កាលពីថ្ងៃទី២៤ ខែកញ្ញា ក្រោយពេលរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងបានប្រកាសនៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិដោយបានលើកឡើងពីសម្តីរបស់លោកត្រាំ ហៅមេដឹកនាំកូរ៉េខាងជើងថា ជា «មេមីស៊ីល» ទាំងនោះហើយ ធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ ហើយកាំជ្រួចមីស៊ីលកូរ៉េខាងជើង ក៏អាចនឹងវាយប្រហារអាមេរិក បើអាមេរិកប្រើប្រាស់កម្លាំងយោធាទៅលើកូរ៉េខាងជើងនោះ។
ចំណែកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំក៏បានប្រកាសនៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិថា នឹងកម្ទេចកូរ៉េខាងជើងទាំងស្រុង។ ចំណុចទាំងនោះ បានធ្វើឲ្យមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន ត្រូវតែមានសកម្មភាពតបតវិញ ដោយប្រកាសថា ទីក្រុងព្យុងយ៉ាងអាចនឹងសាកល្បងមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូ ហីត្រូសែន នៅមហាសមុទ្រប៉ាសីហ្វិក។
ក្នុងថ្ងៃជាមួយគ្នានោះដែរ នៅលើបណ្តាញសង្គម Twitter លោកត្រាំបាន ព្រមាន អ៊ីរ៉ង់ថា បានសហការជាមួយកូរ៉េខាងជើងដើម្បីពង្រឹងវិស័យកាំជ្រួចមីស៊ីល។ លោកត្រាំបានប្រកាសថា អ៊ីរ៉ង់ទើបតែបានសាកល្បងមីស៊ីល ឆ្លងទ្វីបអាចវាយប្រហារនៅលើទឹកដីអីស្រាអែល។ ការសហការរវាងអ៊ីរ៉ង់ និងកូរ៉េខាងជើង គឺជារឿងខុសច្បាប់ ។ ការប្រកាសរបស់លោកត្រាំ ក្រោយពេលអ៊ីរ៉ង់បានសាកល្បងកាំជ្រួចមីស៊ីលដោយជោគជ័យ ដែលអាចវាយប្រហារនៅតំបន់មជ្ឈឹមបូព៌ា ក្នុងនោះមានអីស្រាអ៊ែលផងដែរ។
យោងតាមកាសែតអង់គ្លេសIBTimes ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ថា ប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំនាពេលថ្មីៗនេះ បានចោទប្រកាន់ប្រទេសអ៊ីរ៉ង់ថា កំពុងតែធ្វើការជាមួយកូរ៉េខាងជើង។
តាមសេចក្តីរាយការណ៍ លោកត្រាំបានសរសេរសារនៅលើបណ្តាញ ធ្វីតធើ ថា “អ៊ីរ៉ង់ ទើបតែបាញ់ តេស្តមីស៊ីលផ្លោងមួយគ្រាប់ ដែលមានសមត្ថភាពអាចវាយប្រហារដល់ប្រទេសអ៊ីស្រាអែល ហើយពួកគេក៏កំពុងតែធ្វើការងារជាមួយនឹងកូរ៉េខាងជើងផងដែរ។
សួមជម្រាបផងដែរថា មីស៊ីលដែលអ៊ីរ៉ង់ទើបធ្វើតេស្តថ្មីៗនេះតាមសេចក្តីរាយការណ៍ ត្រូវបានបង្ហាញជាលើកដំបូងនៅក្នុងទីក្រុងតេអេរ៉ង់ កាលពីថ្ងៃសុក្រ ទី២២ ខែកញ្ញា ក្នុងអំឡុងដំណើរព្យុហយាត្រាដែលប្រារព្ធធ្វើឡើងដើម្បីរំឭកដល់សង្គ្រាមរវាងអ៊ីរ៉ង់ និងអ៊ីរ៉ាក់ នៅចន្លោះឆ្នាំ១៩៨០និង១៩៨៨៕ ម៉ែវ សាធី