លោកJose Mourinho អ្នកចាត់ការទូទៅក្លិបបិសាចក្រហម Manchester United ត្រូវបានផ្តល់កិត្តិយសយ៉ាងធំធេង ដោយរដ្ឋាភិបាលប្រទេសព័រទុយហ្គាល់យកឈ្មោះគាត់មក ដាក់ជាឈ្មោះផ្លូវមួយខ្សែ។
ផ្លូវឈ្មោះ Rua da Saude ត្រូវបានប្រកាសប្តូរជាផ្លូវការមកជាឈ្មោះថា Avenida Jose Mourinho វិញស្ថិតនៅក្នុងទីក្រុង Setubal ដែលជាស្រុកកំណើតរបស់លោក Jose Mourinho តែម្តង។
កិត្តិយសនេះត្រូវបានផ្តល់ដល់អតីតអ្នកចាត់ការក្លិប Real Madrid និង Chelsea ដើម្បីទទួលស្គាល់ពីភាពជោគជ័យក្នុងវិស័យបាល់ទាត់របស់គាត់។
លោកMourinhoក៏បានចូលរួមពិធីសម្ពោធជាមួយនឹងម្តាយរបស់គាត់ផងដែរ ដោយបាននិយាយថា គាត់ពិតជារំភើបនិងមានមោទនភាពបំផុត ៕ ដេវីត