ព័ត៌មានទាន់ហេតុការណ៍៖

អតីតប្រធានាធិបតីអាមេរិកលោក ប៊ូស និងលោក អូបាម៉ា រិះគន់ព្រមគ្នាចំពោះការដឹកនាំរបស់លោក ត្រាំ

ចែករំលែក៖

អតីតប្រធានាធិបតីអាមេរិក២រូប បានបំផ្លាញទំនៀមទម្លាប់រក្សាការស្ងៀមស្ងាត់ មិននិយាយស្តី ពាក់ព័ន្ធនឹងប្រធានាធិបតី កំពុងតែកាន់អំណាច ដោយអតីតប្រធានា ធិបតីទាំង២រូប បានថ្កោលទោសលោក ត្រាំ ក្នុងពេលតែមួយ។

សារព័ត៌មាន វ៉ាស៊ីនតោនប៉ុស្តិ៍អតីត ប្រធានាធិបតី George W.Bush និងលោក បារ៉ាក់ អូបាម៉ា គឺមិនបាននិយាយដោយ ផ្ទាល់ទៅលើសកម្មភាពដឹកនាំរបស់លោក ត្រាំ នាពេលកន្លងមក។ ប៉ុន្តែនៅក្នុងសុន្ទរ កថា កាលពីថ្ងៃទី១៩ ខែតុលា អតីតប្រធា នាធិបតីទាំង២រូបនេះ បានថ្កោលទោស យ៉ាងខ្លាំង ដល់ការដឹកនាំរបស់លោក ត្រាំ។

នៅក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុងញូវយ៉ក អតីតប្រធានាធិបតី ប៊ូស បានថ្កោលទោសយ៉ាងធ្ងន់ដល់គោលនយោបាយ របស់លោក ត្រាំ។ លោក ប៊ូស បានបញ្ជាក់ ថា លោកពិតជាសោកស្តាយយ៉ាងខ្លាំង នៅពេលដែលនយោបាយក្លាយទៅជា ឧបករណ៍សម្រាប់មេដឹកនាំ។

លោក ប៊ូស បានបញ្ជាក់បន្ថែមថា «បញ្ហារស់នៅរបស់ពលរដ្ឋ ក្លាយទៅជា បញ្ហាជាតិបង្កើនឲ្យមានការប្រកាន់បក្ខ ពួក»។ នេះមិនមានជាលើកទី១ឡើយ ដែលលោក ប៊ូស រិះគន់ កន្លងមកលោកក៏បានរិះគន់ដល់នយោបាយដឹកនាំជាច្រើនលើករបស់លោក ត្រាំ ផងដែរ។

ក្រោយការប្រកាសរបស់លោក ប៊ូស អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ាក៏បានធ្វើការរិះគន់ លោក ត្រាំ ផងដែរ។ នៅក្នុងព្រឹត្តិការណ៍មួយក្នុង ទីក្រុង New Jersey និង Virginia ដែល ជាការចាប់ផ្តើមវិលត្រឡប់ទៅកាន់ឆាក នយោបាយវិញ ដោយលោក អូបាម៉ា បញ្ជាក់ ថា «យើងសូមប្រឆាំងនឹងនយោបាយបំបែក បំបាក់ និងនយោបាយនៃការភ័យខ្លាច»។

នៅពេលនេះ លោក ត្រាំ មិនទាន់មានប្រតិកម្មអ្វីជុំវិញការថ្កោលទោសរបស់ អតីតប្រធានាធិបតីអាមេរិកទាំង២រូបនៅឡើយ។ កន្លងមក លោក ត្រាំ បានរិះគន់ អតីតប្រធានាធិបតី ប៊ូស និងអូបាម៉ា ថាជា ប្រធានាធិបតី«អន់បំផុត»ក្នុងប្រវត្តិសាស្ត្រអាមេរិក។

ការថ្កោលទោសរបស់អតីតប្រធានា ធិបតីអាមេរិកទាំង២រូប កើតឡើងក្រោយ ពេលដែលសមាជិកព្រឹទ្ធភាដ៏ល្បីល្បាញ គឺលោក John McCain ក៏បានរិះគន់ដល់ មេដឹកនាំ ត្រាំ ផងដែរ។

លោក ត្រាំ មិនត្រឹមតែទទួលរងការរិះ គន់ពីគណបក្សប្រជាធិបតេយ្យ ដែលជា គណបក្សប្រឆាំងនោះឡើយ សូម្បីតែ អ្នកនយោបាយគណបក្សកាន់អំណាច សាធារណរដ្ឋក៏បានរិះគន់ផងដែរ។ ទាំង នោះបានបង្ហាញយ៉ាងច្បាស់ថា ការដឹក នាំរបស់លោក ត្រាំ គឺមិនបានបម្រើផល ប្រយោជន៍ដល់ប្រជាពលរដ្ឋអាមេរិកឡើយ។

នៅក្នុងការស្ទង់មតិនាពេលកន្លងមក ពលរដ្ឋអាមេរិកប្រមាណ៣២ភាគរយ ប៉ុណ្ណោះ គាំទ្រលោក ត្រាំ គឺជាចំនួនទាប បំផុតក្នុងប្រវត្តិសាស្ត្រមេដឹកនាំអាមេរិក៕ ម៉ែវ សាធី


ចែករំលែក៖