ព័ត៌មានទាន់ហេតុការណ៍៖

អតីតខ្សែការពារបិសាចក្រហមលេងសុទ្ធតែក្បាច់កុងហ្វូដាក់អ្នកគាំទ្រ

ចែករំលែក៖

ខ្សែការពារសញ្ជាតិបារាំង Patrice Evra បានប្រើក្បាច់កុងហ្វូហក់ទាត់ទៅ លើអ្នកគាំទ្រក្លិប Marseille មុនពេលប្រកួតជាមួយនឹងក្រុមព័រទុយហ្គាល់ Vitoria Guimaraesក្នុងកម្មវិធី Europa League។

លទ្ធផលនៃការប្រើហិង្សានេះ អតីតខ្សែការពាររបស់ក្លិបបិសាចក្រហម Patrice Evra មិនត្រូវបានអនុញ្ញាតិឲ្យចូលលេងពេលក្រុម Marseille យកឈ្នះលើក្រុម Caen 5-0 កាលពីថ្ងៃអាទិត្យនោះទេ។ មិនត្រឹមតែប៉ុណ្ណោះអ្នកគាំទ្របានលើកបដាបណ្តេញកីឡាករ វ័យ៣៦ឆ្នាំរូបនេះចេញពីក្លិបទៀតផង។

Patrice Evra អាចប្រឈមនឹងត្រូវពិន័យមិនឲ្យចូលប្រកួតរយៈពេលយូរ ខណៈដែលសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបកំពុងតែស៊ើបអង្កេតលើសកម្មភាពរបស់គាត់ទៅលើ អ្នកគាំទ្រ។

ប៉ុន្តែក្លិប Marseille បានបញ្ជាក់ពីការស៊ើបអង្កេតបឋមថា ហេតុការណ៍នោះកើតឡើងដោយសារតែការបង្កហេតុពីសំណាក់អ្នកគាំទ្រដែលចង់បង្កបញ្ហាទៅលើPatrice Evraនិងមិត្តរួមក្រុមពេលកំពុងតែកម្តៅសាច់ដុំនៅលើទីលាន ៕ ដេវីត


ចែករំលែក៖