កីឡាករល្បីៗបច្ចុប្បន្នចំនួន៧រូបបានអភិវឌ្ឍន៍ខ្លួនរហូតដល់មានកេរ្តិ៍ឈ្មោះល្បី និងមានតម្លៃ ខ្លួនខ្ពស់ ដែលកីឡាករទាំងនោះពីមុនមកលេងនៅក្លិបដែលគេមិនសូវស្គាល់សោះ។ ប៉ុន្តែបច្ចុប្បន្នបានលេងឲ្យក្លិបធំៗ និងល្បីៗធ្វើឲ្យគេមិននឹកស្មានដល់ពីអតីតកាល និងបច្ចុប្បន្ន កាលរបស់កីឡាករទាំងនោះ ។ កីឡាករទាំង៧រូបនោះរួមមាន៖
1- Paulinho
កីឡាកររូបនេះកំពុងនៅក្លិបអ្នកមានបុណ្យ Barcelona ក្នុងប្រទេសអេស្ប៉ាញ។ កីឡាករជម្រើសជាតិប្រេស៊ីលរូបនេះឈានជំហ៊ានក្នុងអាជីពបាល់ទាត់ដំបូងគឺក្នុងក្លិប FC Vilniusរបស់ប្រទេសលីទុយអានី ដែលគេមិនដែលស្គាល់សោះ។
2- Eric Dier
តារាបាល់ទាត់របស់ក្លិប Tottenham រូបនេះ បច្ចុប្បន្នជាប្រធានក្រុមជម្រើសជាតិអង់គ្លេសហើយជាកម្លាំងមិនអាចខ្វះបានរបស់Spurs។ តែបើនិយាយពីអាជីពបាល់ទាត់ដំបូងគឺលេងនៅក្លិប Sporting CP របស់ព័រទុយហ្គាល់ក្នុងនាមជាកីឡាករយុវជនផ្នែកអភិវឌ្ឍន៍សមត្ថភាពប៉ុណ្ណោះ ។
3- David Trezeguet
កាលពីវ័យ១៦ឆ្នាំ វីរបុរសជម្រើសជាតិបារាំង និងក្រុម Juventus រូបនេះលេងឲ្យក្លិបអាជីពដំបូងបំផុតនៅ Club Atletico Platense ក្នុងប្រទេសអាហ្សង់ទីន។ គាត់ធ្លាប់ជួយបារាំងលើកពាន FIFA 1998 World Cup។
4- John Obi Mikel
មុនពេលចាប់ផ្ដើមឮឈ្មោះល្បីដំបូងក្នុងពានរង្វាន់ 2003 FIFA Under 17 World Championship អតីតខ្សែបម្រើ Chalsea រូបនេះលេងលក្ខណៈតេស្ដសមត្ថភាពនៅក្លិបAjax Cape Town មុនពេលមកលេងនៅក្លិប Lyn Fotball នៅន័រវែស។
5- Brad Friedel
អតីតអ្នកចាំទីសញ្ជាតិអាមេរិកដែលចូលនិវត្តន៍ទៅហើយក្នុងវ័យ៤០ឆ្នាំ ខណៈអ្នកគាំទ្របាល់ទាត់បច្ចុប្បន្នប្រហែលមិនស្គាល់គាត់នោះទេ។ គាត់លេងបាល់ទាត់អាជីពដំបូងនៅក្លិប Galatasaray ក្នុងលីក Turkish first Division ។
6- Gus Poyet
អតីតគ្រូបង្វឹកក្លិប Sunderland រូបនេះបានជ្រើសរើសក្លិបបារាំង Grenoble ដើម្បីចាប់អាជីពបាល់ទាត់ដំបូងរបស់គាត់ ។
7- Patric Evra
ខ្សែការពារស្លាបវ័យចាស់រូបនេះចាប់ផ្ដើមអាជីពដំបូងបំផុតនៅក្លិប Marsala ក្នុងឆ្នាំ១៩៩៨ដែលជាក្លិបមួយលេងនៅក្របខ័ណ្ឌ Serie C1ក្នុងប្រទេសអ៊ីតាលី។ គាត់បានអភិវឌ្ឍន៍ខ្លួន រហូតដល់ក្លាយជាកីឡាករសំខាន់នៅក្លិបបិសាចក្រហម និងជួយឲ្យក្លិបនេះលើកពានជាច្រើន ទៀតផង ៕ ដេវីត