សហព័ន្ធវាយកូនបាល់នារីអន្តរជាតិ(WTA)បានឲ្យដឹងថា អតីតម្ចាស់ពានរង្វាន់តេន្នីស Wimbledon ឆ្នាំ១៩៩៨ លោកស្រី Jana Novotna បានបាត់បង់ជីវិត ដោយសារជំងឺមហារីក កាលថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា។
នាយកប្រតិបត្តិ WTA លោក Steve Simon និយាយក្នុងសេចក្ដីថ្លែងការណ៍ថា “លោកស្រី Jana ជាអ្នកជំរុញទឹកចិត្តទាំងក្នុង និង ក្រៅទីលាន សម្រាប់នរណាដែលមានឱកាសបានស្គាល់នាង” ។
លោកស្រី Jana បានឈ្នះបេះដូងអ្នកគាំទ្រក្រោយទទួលជ័យជម្នះលើអតីតកីឡាការនីរួមជំនាន់ Steffi Graf ក្នុងវគ្គផ្ដាច់ព្រ័ត្រ Wimbledon ឆ្នាំ១៩៩៣។
គួរបញ្ជាក់ថា អតីតកីឡាការនីជនជាតិឈេក បានចំណាយពេល១៤ឆ្នាំក្នុងអាជីពកូនបាល់នេះ ដោយធ្លាប់ពានរង្វាន់កម្រិត Grand Slam ១ដង, ពានទោលស្ត្រីសរុប២៤ដង និងវាយជាគូ និងចម្រុះកម្រិត Grand Slam ១៦ដង។ Novotna ក៏ធ្លាប់ជាម្ចាស់មេដាយអូឡាំពិក៣លើក និង ជាសមាជិក Fed Cup ឆ្នាំ១៩៨៨ របស់ប្រទេសឆេកូស្លូវ៉ាគី ផងដែរ៕ ដេវីត

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច