ក្រោយពេលមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនប្រកាស ថាកុងតាក់បញ្ជា បរមាណូ ស្ថិតនៅលើតុធ្វើការរបស់លោក ដោយ អាចចុចបញ្ជាគ្រប់ពេលបាន។ ចំណែក ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ ក៏បានប្រកាសដែរថា កុងតាក់បរមាណូ របស់លោកធំជាងនិងខ្លាំងជាងកូរ៉េខាងជើង។
ក្រុមអ្នកឯកទេសបានបញ្ជាក់ថាប្រសិនបើ មេដឹកនាំទាំងពីរចុចកុងតាក់បរមាណូនោះ យ៉ាងហោចណាស់ក៏មានមនុស្ស ១លាននាក់ស្លាប់ ភ្លាមៗនៅថ្ងៃដំបូង តែ ម្តង។
លោក David Morey អ្នកឯកទេសបាន បញ្ជាក់ថា« គ្មានជម្រើសណាល្អជាងនេះសម្រាប់កូរ៉េខាងជើងឬ ? បើសង្គ្រាម កើតឡើង មិនថាទ្រព្យសម្បត្តិនោះឡើយ អាយុជីវិតមនុស្សជាច្រើន ក៏ត្រូវបំផ្លាញផង ដែរ។ លោកបន្តទៀតថា រឿងនេះមិនមែន ជាការណ៍ពិតឡើយ ដោយគិតថា ការដាក់ ទណ្ឌកម្ម នឹងធ្វើឲ្យកូរ៉េខាងជើង បោះបង់ កម្មវិធីបរមាណូរបស់ប្រទេសគេនោះ។
បើទោះបីអាមេរិកនៅតែ មិនមានការ អត់ធ្មត់ តបតវិញភ្លាមៗ តែទីបំផុត កូរ៉េ ខាងជើង ប្រកាសបើកខ្សែទូរស័ព្ទបន្ទាន់ឡើងវិញជាមួយកូរ៉េខាងត្បូង។កូរ៉េខាងជើង នៅថ្ងៃពុធនេះ បានសម្រេចចិត្តបើក បណ្តាញខ្សែទូរស័ព្ទក្រហម (Hotline) ទាក់ទងឆ្លងព្រំដែនឡើងវិញ ហើយដើម្បី ពិភាក្សាអំពីកិច្ចសន្ទនា អន្តរកូរ៉េជាមួយ កូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនសីុនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០១៨។
កាលពីដំបូងឡើយ បើតាមស្ថានីយ ទូរទស្សន៍កូរ៉េខាងជើង KCNA នាយកទី ភ្នាក់ងាររបស់កូរ៉េខាងជើង ដែលទទួល បន្ទុកកិច្ចការអន្តរកូរ៉េ បានចេញសេចក្តី ប្រកាសថា ប្រទេសរបស់ខ្លួន នឹងបើកច្រកកិច្ចសន្ទនានៅឯភូមិរួមព្រំដែន Panmunjeom នាវេលាម៉ោង៣រសៀលថ្ងៃពុធនេះ (ម៉ោងនៅទីក្រុងព្យុងយ៉ាង)។
សូមជម្រាបថា សេចក្តីប្រកាសខាង លើនេះ ពីសំណាក់កូរ៉េខាងជើង ដែលធ្វើ ឡើង មួយថ្ងៃក្រោយពីទីក្រុងសេអ៊ូល បានស្នើឲ្យមានការរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ រវាង ប្រទេសទាំងពីរ នៅឯភូមិ Panmunjeom នាថ្ងៃទី៩ ខែមករានេះ ក្រោយពីមេ ដឹកនាំរបបក្រុងព្យុងយ៉ាង លោក គីម ជុង អ៊ុន បានបង្ហាញពីបំណងបើកកិច្ចសន្ទាជាមួយកូរ៉េខាងត្បូង៕ ម៉ែវ សាធី