វិបត្តិក្នុងប្រទេសអីុរ៉ង់ ដែលមានការ លូកដៃពីប្រទេសលោកខាងលិចពិសេសគឺអាមេរិក ដែលបានសន្យាការពារ ជួយ ដល់ក្រុមបាតុករ ធ្វើឲ្យស្ថានភាពកាន់ តែតានតឹង ហើយក្រុមបាតុករកាន់តែ កើនឡើង ដោយមានសម្មភាព ប្រឆាំង រដ្ឋាភិបាល ក្លាយទៅជាហិង្សា។
នៅពេលនេះដែរកម្លាំងប៉ូលិស ដូចជាទប់ស្កាត់ក្រុមបាតុករមិនមានប្រសិទ្ធភាពនោះឡើយ ធ្វើឲ្យភាពតានតឹងកាន់តែខ្លាំង ឡើង ។ហេតុការណ៍នេះអាចជំរុញឲ្យ ទាហានចូលរួមនៅក្នុងសកម្មភាពទប់ស្កាត់បាតុកម្ម ។
កន្លងមកថ្មីៗ មេបញ្ជាការកងទ័ពអុីរ៉ង់ តាមសេចក្តី រាយការណ៍ បានប្រកាសថា ប៉ូលិសបាន បង្រ្កាបហើយនូវភាពចលា ចល ប្រឆាំងរដ្ឋាភិបាល ដែលសម្លាប់ មនុស្ស អស់២១នាក់ ប៉ុន្តែថាកងទ័ព របស់លោក បានត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមធ្វើអន្តរាគមន៍ ប្រសិនបើចំា បាច់ ស្របពេលដែលអាជ្ញាធរ បានរៀបចំក្បួនដង្ហែគំាទ្ររដ្ឋាភិបាល កាន់តែច្រើន ឡើង។
នាយឧត្តមសេនីយ៍ Abdolrahim Mou savi ត្រូវប្រព័ន្ធផ្សព្វផ្សាយផ្លូវការមួយ ដក ស្រង់ សម្តីថា បើទោះជាការបះបោរដ៏ងងឹត ងងុលនេះ មានទ្រង់ទ្រាយតូច អាចឲ្យផ្នែក នៃកងកម្លាំង ប៉ូលិស បង្ក្រាបបានក៏ដោយ តែគេត្រូវតែមានការប្រាកដច្បាស់ក្នុងចិត្តថា ទាហានក្នុងកងទ័ព សាធារណរដ្ឋ អ៊ិស្លាម នឹងត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការប្រឈមមុខនឹងការបោកបញ្ឆោត របស់ មហាសាតាំង (សហរដ្ឋអាមេរិក)។
គួរបញ្ជាក់ថា ការតវ៉ាដែលហាក់កើត ឡើងដោយឯកឯង និងដោយគ្មានមេដឹក នាំ បង្រួបបង្រួមនោះ តាមសេចក្តីរាយ ការណ៍ បានផ្ទុះឆាបឆេះឡើង កាលពីមួយ សប្ដាហ៍មុន នៅក្នុងទីក្រុង Mashhad ដែលជាទីក្រុងអុីរ៉ង់ទី២ ជុំវិញភាពលំបាក ផ្នែកសេដ្ឋកិច្ច គឺភាពគ្មានការងារធ្វើរបស់យុវជនតម្លៃនៃការរស់នៅខ្ពស់ និងអំពើ ពុករលួយ ៕ ម៉ែវ សាធី