ព័ត៌មានទាន់ហេតុការណ៍៖

ហេតុអ្វីបានជាអាមេរិក មិនចង់ឲ្យកូរ៉េខាងជើងនិងខាងត្បូងផ្សះផ្សាគ្នា?

ចែករំលែក៖

ក្រុមអ្នកឯកទេសវិភាគបានលើកឡើង ថា ប្រសិនបើកូរ៉េខាងជើង និងកូរ៉េខាងត្បូងត្រូវរ៉ូវគ្នាវិញនោះ នឹងបំផ្លាញផែនការ នយោបាយរបស់អាមេរិក ឆ្ពោះមកកាន់ តំបន់អាស៊ី ដើម្បីគ្រប់គ្រងឥទ្ធិពលរបស់ ចិន។ អាមេរិកមិនមានហេតុផលណាមួយដើម្បីបញ្ជូនកម្លាំងយោធានិងអាវុធទំនើបៗមកកាន់អាស៊ីនោះឡើយ ប្រសិនបើគ្មាន កូរ៉េខាងជើងនោះ ។ការប្រឈមមុខតាន តឹងជាមួយកូរ៉េខាងជើង គឺជាឱកាសឲ្យ អាមេរិកសម្រេចគោលដៅ។

ចំណុចទាំងនោះហើយ បានជាអាមេ រិកមិនអនុញ្ញាតឲ្យកូរ៉េខាងត្បូងនិងកូរ៉េ ខាងជើងផ្សះផ្សា ឬបង្រួបបង្រួមគ្នានោះ ឡើយ។ កន្លងមកសភា ទីក្រុងសេអូ៊លបានស្នើដល់អាមេរិកឲ្យខ្លួនដំណើរការនីតិវិធី ផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនកូរ៉េខាងជើង ប៉ុន្តែសំណើនោះត្រូវបានទីក្រុងវ៉ាស៊ីនតោនទាត់ចោល។ មិនតែប៉ុណ្ណោះអាមេរិក បែរជាបង្កើតទណ្ឌកម្មថ្មីមួយទៀតប្រឆាំងនឹងអង្គភាពព្រមទាំង បុគ្គលជាច្រើននាក់ ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងបរមាណូ មីស៊ីលកូរ៉េខាងជើង។

ចំណុចទាំងនោះហើយបានជា ក្រុម អ្នកវិភាគលើកឡើងថា «ឈ្មួញសង្គ្រាម » គឺមិនចង់ឲ្យតំបន់ ឬពិភពលោកមានសន្តិ ភាពនោះឡើយ គឹតែងតែជំរុញឲ្យមានភាព តានតឹង ដុតកម្តៅជារៀងរហូត ។ នៅ ពេលដែលពិភពលោកកាន់តែតានតឹង អាមេរិកកាន់តែទទួលបានផលប្រយោជន៍ ។

កាលពីមុន ស្ថានភាពនៅឧបទ្វីបកូរ៉េ ក៏មិនតានតឹងខ្លាំងដូច្នេះដែរ ដោយសារ តែពេលនោះ អាមេរិក កំពុងតែជំរុញឲ្យមានភាពតានតឹងនៅសមុទ្រចិនភាគខាងត្បូង ដោយញុះញង់ ហ្វុីលីពីន ដែលមានវិវាទជាមួយចិនឲ្យប្រឈមមុខជាមួយចិន ប៉ុន្តែហ្វុីលីពីនមិនដើរតាមអាមេរិក បែរជាទៅផ្សះ ផ្សាជាមួយចិន ដោយប្រធានាធិបតីហ្វុីលី ពីនបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ហើយទទួលបាន កិច្ចព្រមព្រៀងសេដ្ឋកិច្ច ជាច្រើន ធ្វើឲ្យអាមេរិកខកបំណងយ៉ាង ខ្លាំង ។ ចំណុចទាំងនោះហើយបានជាអាមេ រិក បែរមកវាយប្រហារហ្វុីលីពីនវិញ ថាបានរំលោភសិទ្ធិមនុស្សនៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន ។ចំណែកចិនបានគំាទ្រដល់សង្គ្រាមប្រឆាំងគ្រឿងញៀនដឹកនាំដោយលោកឌុយទ័រតេ មិនតែប៉ុណ្ណោះក៏បាន ផ្តល់អាវុធជាច្រើនឲ្យហ្វុីលីពីនទៀតផង។

ដោយឃើញ ថាមិនអាចបញ្ឆេះតំបន់ ផ្សេង ឲ្យមានភាពតានតឹងបាន អាមេរិក មានតែរក្សា និងដុតកម្តៅឲ្យមានភាពតានតឹងនៅឧបទ្វីបកូរ៉េ។ នៅពេលនេះកូរ៉េ ខាងជើង បានរក្សាការស្ងប់ស្ងាត់ តែទីក្រុង វ៉ាស៊ីនតោនចោទថា សំងំផលិត មីស៊ីល និងបរមាណូ។ បើ មានសកម្មភាព អាមេ រិកថាគំរាមកំហែង ពិភពលោក។ តើការ ពិតអាមេរិកចង់បានអ្វី? ក្រុមអ្នកវិភាគ លើកឡើងថា អ្វីដែលអាមេរិកចង់បានគឺធ្វើយ៉ាងបន្តរក្សាភាពតានតឹង។ ដូចនៅតំបន់ មជ្ឈិមបូព៌ាជាដើម ក្រោយស្ងប់ស្ងាត់ អាមេ រិក បញ្ឆេះភ្លើងសង្គ្រាមជាថ្មីដោយទទួលស្គាល់តំបន់ហ្ស៊េរុយសាឡឹម ជារដ្ឋធានី អីុស្រាអែល និងស្នើឲ្យកែប្រែកិច្ចព្រមព្រៀងបរមាណូជាមួយអីុរ៉ង់។

ពាក់ព័ន្ធនឹងកូរ៉េខាងជើង ទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មលើអង្គភាពចំនួន ៩ ក្នុងនោះរួមមានក្រុមហ៊ុនចិនចំនួន ២ ព្រមទាំងជនជាតិកូរ៉េខាងជើង ១៦នាក់ និងនាវាកូរ៉េខាងជើង ៦គ្រឿង ផងដែរ។ ដោយឡែកជុំវិញទណ្ឌកម្មថ្មីនេះដែរ រដ្ឋ មន្ត្រីក្រសួងរតនាគារជាតិអាមេរិក លោក Steven Mnuchin បានគូសបញ្ជាក់ដូច្នេះថា «ក្រសួងរតនាគារជាតិអាមេរិក បន្តដាក់ ទណ្ឌកម្មជាលក្ខណៈប្រព័ន្ធប្រឆាំងនឹង បុគ្គល និងអង្គភាពកូរ៉េខាងជើង ដែលមានជាប់ពាក់ព័ន្ធនឹងការផ្ដល់ហិរញ្ញវត្ថុ ដល់ របបដឹកនាំរបស់ លោក គីម ជុងអ៊ុន និង កម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោង កូរ៉េខាងជើង។ បន្ថែមពីលើនេះ អ្នករួមគំនិត ឬរំលោភលើទណ្ឌកម្មលើទីក្រុងព្យុងយ៉ាង ក៏ស្ថិតនៅក្រោមការដាក់ទណ្ឌកម្មថ្មីនេះដែរ។

គួរបញ្ជាក់ថា បើតាមលោក Steven Mnuchin សហរដ្ឋអាមេរិក ក៏មានគោលដៅដាក់ទណ្ឌកម្មផងដែរលើបុគ្គល និង ក្រុមហ៊ុនមួយចំនួននៅក្នុងប្រទេសចិន និងរុស្ស៊ី ជាពិសេសគឺ អ្នកដែលបានចូលរួម ចំណែក ឬក៏ធ្វើការងារក្នុងចេតនាជួយរកប្រាក់ចំណូលឱ្យកូរ៉េខាងជើង តាមរយៈ ការស្នើឱ្យបណ្ដេញពួកគេចេញពីប្រទេសពួកគេកំពុងស្នាក់នៅ។

ឆន្ទៈផ្សះផ្សារបស់កូរ៉េទាំងពីរបានបង្ហាញតាមរយៈ សកម្មភាពស្និទ្ធស្នាល់របស់ ប្រធានកុ្រមតារាចម្រៀងស្រីកូរ៉េខាងជើង ដ៏មានប្រជាប្រិយភាព នាពេលថ្មីៗនេះ ដែលតាមសេចក្តីរាយការណ៍បានបង្ហាញនូវការថ្លែង អំណរគុណដ៏កម្រ ចំពោះមន្ត្រី កូរ៉េខាងត្បូង ក្រោយពីធ្វើដំណើរពិនិត្យ មើលទីកន្លែងសម្រាប់ សម្តែង មុនការប្រកួតកីឡាអូឡាំពិករដូវរងា២០១៨ នៅប្រទេស កូរ៉េខាងត្បូង។

តារាចម្រៀងកូរ៉េខាងជើង Hyon Song Wol ដែលបានធ្វើដំណើរត្រួតពិនិត្យមើលទីកន្លែងផ្សេងៗ ដើម្បីស្វែងរកទីតាំងដ៏ ស័ក្តិសម សម្រាប់ការសម្តែងរបស់កូរ៉េខាង ជើង បាននិយាយថា នាងមានអំណរសាទរ ជាខ្លាំង ចំពោះការទទួករាក់ទាក់ដ៏កក់ក្តៅ របស់កូរ៉េខាងត្បូង ក្នុងអំឡុងការធ្វើដំណើរមួយរយៈពេលខ្លីរបស់នាង។

ទីភ្នាក់ងារសារព័ត៌មានអាមេរិក UPI បានរាយការណ៍ថា មុនដំណើរទស្សនកិច្ច ថ្មីៗនេះ តារាចម្រៀង Hyon Song Wol បានស្នើសុំជំនួយកូរ៉េខាងត្បូង សម្រាប់អ្នក សម្តែងកូរ៉េខាងជើង ហើយនាងក៏បាន និយាយប្រាប់ប្រជាជនកូរ៉េខាងត្បូង ក្នុង ទីក្រុង Gangneung ឲ្យមានការសហការគ្នា និងបង្ហាញសញ្ញានៃការសន្យា សម្រាប់ ការសម្តែងដ៏ជោគជ័យ។

សកម្មភាពខាងលើគឺដូចអ្វីដែលមេដឹកនាំ កូរ៉េខាងជើងគីម ជុងអ៊ុន បានស្នើដល់ពលរដ្ឋបង្កើនទំនាក់ទំនង នឹងគ្នាដើម្បីឈានដល់ការបង្រួបបង្រួមជាតិ ដោយគ្មានអ្នកទី ៣(អាមេរិក)ចូលរួម៕ ម៉ែវ សាធី

 


ចែករំលែក៖