ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកនឹងបាត់បង់អឺរ៉ុបបើទាមទារឲ្យមានតម្លាភាពក្នុងវិស័យពាណិជ្ជកម្ម

ចែករំលែក៖

អាមេរិកនិងអឺរ៉ុប គឺជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុតតាំងពីដើមមក ហើយអាមេរិក ក៏ មិនដែលដេញដោលពីការ លើសខ្វះគ្នានៅ ក្នុងវិស័យពាណិជ្ជកម្មនោះដែរ សម្រាប់ ប្រធានាធិបតីជាច្រើនជំនាន់មកហើយ ។ ប៉ុន្តែនៅពេលនេះ ប្រធានាធិបតី ដូណាល់ ត្រាំដែលគិតពីអាមេរិកជាដំបូងនោះ បាន ទាមទារឲ្យមានតម្លាភាពនៅក្នុងវិស័យ ពាណិជ្ជកម្មជាមួយអឺរ៉ុប។

វិវាទពាណិជ្ជកម្មរវាងអាមេរិកនឹងអឺរ៉ុប អាចធ្វើឲ្យ អឺរ៉ុប ងាកមករកទីផ្សារនៅក្នុងប្រទេសតំបន់អាស៊ានដែល មានពន្ធនាំ ចូលផលិតផលពីអឺរ៉ុបថោកជាងអាមេរិក។ នៅពេលនេះអាមេរិកកំពុងតែទាមទារឲ្យមានការបង់ពន្ធស្មើភាពគ្នាក្នុងពាណិជ្ជកម្ម រវាងអាមេរិកនឹងអឺរ៉ុប។

លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានយល់ឃើញថា ទំនាក់ទំនងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប នឹងសហរដ្ឋអាមេ រិកនាពេលបច្ចុប្បន្នជាទំនាក់ទំនងមិនស្មើភាព។ មិនស្មើភាពដោយលោកត្រាំបានមើលឃើញថា អាមេរិកពិបាកនឹងនាំផលិតផលខ្លួនចូលក្នុងទឹកដីអឺរ៉ុប ចំណែកអឺរ៉ុប វិញបាននាំផលិតផលរបស់ខ្លួនចូលអាមេ រិកដោយមិនបាច់បង់ពន្ធ ឬមួយក៏បង់ពន្ធ តិចតួច។ លោកត្រាំបានព្រមានត្រង់ៗថា អាមេរិកនឹងមិនអាចបន្តទទួលយកនយោបាយពាណិជ្ជកម្មរបៀបនេះបានទៀត ឡើយ ។

លោកដូណាល់ ត្រាំបាននិយាយយ៉ាងដូច្នេះនៅក្នុងកិច្ចសន្ទនាមួយជាមួយទូរ ទស្សន៍អង់គ្លេស ITV កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ មករានាវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុងដាវ៉ូស ប្រទេសស្វ៊ីស និងដែល ទូរទស្សន៍ ITV ទើបតែចាក់ផ្សាយនាយប់ ថ្ងៃអាទិត្យ ទី២៨ មករា។ នៅក្នុងកិច្ចសន្ទ នានោះ លោកដូណាល់ ត្រាំបានបញ្ជាក់ ដោយមិនលាក់លៀមថា លោកមានបញ្ហាជាច្រើនជាមួយសហភាពអឺរ៉ុប ដោយចាប់ផ្តើមពីទំនាក់ទំនងពាណិជ្ជកម្មមិនស្មើភាព។ មិនស្មើភាពព្រោះអាមេរិកពិបាកក្នុងការនាំទំនិញរបស់ខ្លួនចូលអឺរ៉ុប តែអឺរ៉ុបបែរជាអាចនាំទំនិញខ្លួនចូលអាមេរិកដោយ មិនបាច់បង់ពន្ធ ឬបង់ពន្ធតិចទៅវិញ។

លោកត្រាំបានព្រមានទុកជាមុនថា លោកមិនអាចទុកបណ្តោយឲ្យអឺរ៉ុបបន្ត អនុវត្តននយោបាយពាណិជ្ជកម្មរបៀបនេះជាមួយអាមេរិកតទៅទៀតបានឡើយ។

សូមជម្រាបជូនថា លោកត្រាំដែលបានប្រកាន់ជំហរគិតប្រយោជន៍អាមេរិក និង ពលរដ្ឋអាមេរិកជាធំតាមរយៈពាក្យស្លោក « America first » តែងតែចោទប្រទេស មួយចំនួនពីបទមានពាណិជ្ជកម្មមិនស្មើភាពជាមួយអាមេរិក ក្នុងនោះក៏មានចិនដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់អាមេរិកផងដែរ។ កាលពីសប្តាហ៍កន្លងទៅ រដ្ឋ បាលអាមេរិកបានដំឡើងពន្ធលើផលិត ផលពីរប្រភេទនាំចូលពីចិន គឺផ្ទាំងស្រូប កម្ដៅព្រះអាទិត្យ និងម៉ាស៊ីនបោកខោអាវ។

នៅអឺរ៉ុប លោកដូណាល់ ត្រាំធ្លាប់បានដំឡើងសំឡេងដាក់ប្រទេសអាល្លឺម៉ង់ដែលកំពុងមានសំណល់ពាណិជ្ជកម្មច្រើនជា មួយអាមេរិក និងបានគំរាមដំឡើងពន្ធលើទំនិញអាល្លឺម៉ង់នាំចូលអាមេរិកក្នុងថគោលដៅកាត់បន្ថយវិសមភាព។ សំណួរទាក់ ទងនឹងការចាកចេញរបស់ប្រទេសអង់ គ្លេសពីសហភាពអឺរ៉ុបត្រូវបានលោកដូណាល់ ត្រាំឆ្លើយថា បើលោកជានាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May វិញ លោកនឹងមានជំហរម៉ឺងម៉ាត់ជាងលោកស្រី May ចរចាខុសពីអ្វីដែលលោកស្រី May បានចរចា៕ ម៉ែវ សាធី

ប្រធានាធិបតីអាមេរិកបំពេញទស្សនកិច្ចនៅប្រទេសតំបន់អឺរ៉ុបនាពេលកន្លងមក


ចែករំលែក៖