កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ អាមេរិកបានប្រកាសថា នឹងលុបចោល ច្បាប់ ហាមជនអន្តោប្រវេសន៍មកពី១១ ប្រទេសចូលទឹកដីអាមេរិក ប៉ុន្តែអ្នកដែលសុំច្បាប់ចូលអាមេរិកចាំបាច់ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យយ៉ាងល្អិតល្អន់ ពីប្រវត្តិរូប។
រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិអាមេរិកលោក Kirstjen Nielsen បញ្ជាក់ថា ចំណុច សំខាន់បំផុត គឺត្រូវតែត្រួតពិនិត្យសន្តិសុខ ដល់អ្នកដែលចង់ចូលទឹកដីអាមេរិក។ ច្បាប់ សន្តិសុខ សម្រាប់ជនអន្តោប្រវេសន៍ខាង លើ គឺដើម្បីរារាំងជនទុច្ចរិតចូលក្នុងទឹកដីអាមេរិក តាមរយៈជនភៀសខ្លួន ដើម្បី បំផ្លាញសន្តិសុខជាតិ ។ ការត្រួតពិនិត្យទៅលើពលរដ្ឋមកពី១១ប្រទេស គឺមិនសំដៅទៅលើក្រុមជនជាតិអ៊ិស្លាមនោះឡើយ។
ចាប់តាំងពីប្រធានាធិបតីដូណាល់ ត្រាំឡើងកាន់តំណែងលោកបានអនុវត្តច្បាប់តឹងតែងបំផុតសម្រាប់ជនអន្តោប្រវេសន៍ មកពីបណ្តាប្រទេសជុំវិញពិភពលោក។ កាលពីខែតុលា ឆ្នាំ២០១៧ ប្រធានា ធិបតីត្រាំបានចុះហត្ថលេខា អនុញ្ញាត្តិឲ្យ ទទួលជនភៀសខ្លួន មកពី១១ប្រទេស ដោយធ្វើការត្រួតពិនិត្យយ៉ាងតឹងតែង បំផុត។
មន្ត្រីអាមេរិកបានបដិសេធប្រាប់ ពី ប្រទេសស្ថិតនៅក្នុងបញ្ជីទាំង១១ ប៉ុន្តែ តាមបញ្ជីចាស់ ក្នុងនោះមានប្រទេស អេហ្ស៊ីប អីុរ៉ង់ អីុរ៉ាក់ លីប៊ី ម៉ាលី កូរ៉េខាង ជើង សូម៉ាលី ស៊ូដង់ខាងត្បូង ស៊ីរីនិង យេម៉ែន។ បណ្តាប្រទេសទាំងនោះលើកលេងតែកូរ៉េខាងជើង គឺមានជនជាតិអ៊ិស្លាមរស់នៅច្រើនជាង៥០ភាគរយ៕ ម៉ែវ សាធី