ព័ត៌មានទាន់ហេតុការណ៍៖

គប់រំសេវផ្ទុះចូលស្ថានទូតអាមេរិករួចធ្វើអត្តឃាតខ្លួនឯង

ចែករំលែក៖

កាលពីថ្ងៃទី២២ ខែកុម្ភៈ បុរសមិន ស្គាល់អត្តសញ្ញាណម្នាក់បានគប់រំសេវផ្ទុះចូលទៅកាន់អគារស្ថានទូតអាមេរិកនៅទីក្រុង Podgorica ប្រទេស Montenegro មុនពេលធ្វើអត្តឃាត ដោយគ្រាប់បែកជាប់ នៅក្នុងខ្លួន។

ហេតុការណ៍ខាងលើកើតឡើង នៅ កណ្តាលអធ្រាត្រ ថ្ងៃទី២១ខែកុម្ភៈ។នៅ លើគេហទំព័រ Portalanalitika បានដក ស្រង់សម្តីពលរដ្ឋនៅក្នុងតំបន់ដែលបាន ឲ្យដឹងថា មានសំឡេងផ្ទុះ ពីរលើកនៅក្នុងតំបន់ស្ថានទូតអាមេរិក ។(សំឡេងផ្ទុះទី មួយ គឺរំសេវផ្ទុះដែលជនមិនស្គាល់អត្ត សញ្ញាណគប់ចូលស្ថានទូត និងសំឡេង ផ្ទុះទីពីរ គឺ ការបំផ្ទុះអត្តឃាតរបស់ជនដៃ ដល់)។ ចំណែកប៉ូលិស នៅក្នុងតំបន់ បានឲ្យដឹងថា ហេតុការណ៍ខាងលើគឺជា រឿងចៃដន្យ ប៉ុន្តែមិនផ្តល់ព័ត៌មានលម្អិតនោះឡើយ។

កម្លាំងប៉ូលិសបានឡោមព័ទ្ធទីតាំងជុំវិញស្ថានទូតនិងផ្លូវចូលទៅកាន់ស្ថានទូត ។ ជាមួយគ្នានេះមន្ត្រីស្ថានទូតអាមេរិកបានផ្តាល់ព័ត៌មានឲ្យពលរដ្ឋអាមេរិកបញ្ចៀសតំបន់ជុំវិញស្ថានទូត រហូតដល់ទទួលបាន ព័ត៌មាន។

ប្រទេស Montenegro គឺជាសមាជិកទី២៩ដែលទើបតែចូលជាសមាជិកណាតូ កាលពីខែឧសភាឆ្នាំ២០១៧។នៅពេលនេះគេមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យមានការបោះរំសេវផ្ទុះចូលស្ថានទូតអាមេរិកនៅឡើយទេ។ ប៉ូលិសកំពុងតែស្រាវជ្រាវ ថាតើជាសកម្មភាពភេរវកម្មដែរឬទេ៕ ម៉ែវ សាធី


ចែករំលែក៖