ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសអីុរ៉ាក់កាត់ទោសប្រហារជីវិតស្ត្រីជនជាតិទួរគីចំនួន១៦នាក់ពីបទចូលរួមជាមួយក្រុម IS

ចែករំលែក៖

សារព័ត៌មានរ៉យទ័របានផ្សាយថា កាល ពីថ្ងៃទី២៥ ខែកុម្ភៈ អ្នកនាំពាក្យក្រសួង យុត្តិធម៌អីុរ៉ាក់ គឺរដ្ឋអាជ្ញា លោក Abdul Sattar Al Birqdar បានប្រកាសឲ្យដឹងថា តុលាការប្រទេសនេះបានសម្រេច កាត់ទោសប្រហារជីវិតតាមរូបភាពព្យួរក ទៅ លើស្ត្រី១៦នាក់ជាជនជាតិទួរគី ដែលបាន ចូលរួមជាមួយក្រុមភេរវកម្ម IS ។

លោក Abdul Sattar Al Birqdar បានបញ្ជាក់ថា តុលាការឧក្រិដ្ឋកម្មបាន សម្រេច ចេញសាលក្រមកាត់ទោស ប្រហារជីវិត ស្ត្រី១៦នាក់ ជាសមាជិក IS ។ ក្រុមស្ត្រីខាងលើបានសារភាពថាបានបង្កើតគ្រួសារជាមួយខ្មាន់កាំភ្លើងក្រុម IS និងជួយ ពីក្រោយ ឬ ក៏អនុវត្តគម្រោងវាយប្រហារភេរវកម្ម។

រដ្ឋាភិបាលទីក្រុងបាដាដបានកាត់ទោស អ្នកទោសជាស្ត្រីជនជាតិបរទេសជាច្រើន ដែលកម្លាំងទាហានអីុរ៉ាក់បានចាប់ខ្លួន តាំងពីខែសីហាឆ្នាំ២០១៧ ក្រោយពេល ក្រុម IS ដួលរលំនៅក្នុងប្រទេសនេះ។

ទោះបីអីុរ៉ាក់ទទួលបានជ័យជម្នះទាំងស្រុងទៅលើក្រុមភេរវកម្ម IS ក៏ដោយ ក៏ ការវាយប្រហារភេរវកម្មទៅលើប្រទេសនេះនៅតែបន្តកើតឡើងដដែល ដោយនៅ មានក្រុមភេរវករជាច្រើន លាក់ខ្លួនលាយឡំជាមួយប្រជាជនធ្វើឲ្យពិបាកនៅក្នុងការសម្គាល់ថាជាភេរវករ៕ ម៉ែវ សាធី

A picture taken on February 19, 2018, shows French Jihadist Melina Bougedir carriyng hers soon arriving in court in the Iraqi capital Baghdad.
Melina Bougedir, 27, was arrested last summer in former Islamic State group stronghold Mosul with her four children, three of whom have been repatriated to France. / AFP PHOTO / STRINGER


ចែករំលែក៖