ក្រោយពេលចិនទទួលបានជោគជ័យទាំងស្រុងនៅក្នុងការផលិត និងសាកល្បង ហោះហើរយន្តហោះ ស៊ីវិលដឹកអ្នកដំណើរ ប្រភេទ C 919 ហើយនោះ ក្រុមហ៊ុននឹង ផ្តល់ជូនអតិថិជននៅឆ្នាំ២០២១ សម្រាប់ ហោះហើរដឹកអ្នកដំណើរ។
ក្រុមហ៊ុនផលិតយន្តហោះរដ្ឋចិន ទទួល បានការកុម៉្មង់ទិញកើនឡើងខ្ពស់បំផុត ដោយមកទល់ពេលនេះ មានអតិថិជន បញ្ជាទិញកើនឡើងរហូតដល់ទៅ៨១៥គ្រឿង។
ក្រុមអ្នកឯកទេសលើកឡើងថា នៅ ពេលអនាគត ក្រុមហ៊ុនផលិតយន្តហោះ ធំបំផុតលើពិភពលោក គឺក្រុមហ៊ុនប៊ូអុីង និងអ៊ែរបឺស ត្រូវបាត់បង់ទីផ្សារ ដោយមិនអាចប្រកួតប្រជែងជាមួយយន្តហោះចិន ដែលមានតម្លៃថោកជាងច្រើននោះឡើយ។ ក្រុមហ៊ុនអាកាសចរណ៍ដែលមានការហោះហើរនៅក្នុងស្រុក ភាគច្រើនគឺចង់ ទិញយន្តហោះដែលមានតម្លៃថោក។
នៅរយៈពេលចុងក្រោយនេះ យន្តហោះដឹកអ្នកដំណើរផលិតនៅប្រទេសចិនដំបូង C919 បានទទួលការបញ្ជាទិញរហូតដល់ទៅ៣០គ្រឿងបន្ថែមទៀត ដែលធ្វើឲ្យចំនួនសរុបពីការបញ្ជាទិញនោះ ឡើងដល់ ៨១៥គ្រឿងហើយ ពីសំណាក់អាកាស ចរណ៍ក្នុងស្រុក និងអន្តរជាតិ។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ កាលពីរសៀលថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨។
សាជីវកម្មយន្តហោះពាណិជ្ជនៃប្រទេសចិន (COMAC) បានចុះហត្ថលេខា លើ កិច្ចព្រមព្រៀងទិញដូរមួយ ជាមួយនឹងក្រុម ហ៊ុន Huarong Financial Leasing Co. , Ltd សម្រាប់ការលក់យន្តហោះ C919 ចំនួន៣០គ្រឿង និងយន្តហោះ ARJ21 ចំនួន ២០គ្រឿង ដែលពិធីនេះត្រូវបានធ្វើឡើងនៅឯទីស្នាក់ការក្រុមហ៊ុនក្នុងរដ្ឋធានីប៉េកាំង។
គិតមកទល់នឹងចុងខែកុម្ភៈនេះ ក្រុមហ៊ុន របស់ចិនបានទទួលការបញ្ជាទិញ៨១៥គ្រឿង នៃប្រភេទយន្តហោះថ្មី C919 ពីអតិ ថិជនក្នុងស្រុក និងក្រៅប្រទេសចំនួន ២៨ក្រុមហ៊ុន។ ដោយឡែកយន្តហោះ ប្រភេទ ARJ21 ទទួលបានការបញ្ជាទិញ ៤៥៣គ្រឿង មកពីអតិថិនជនចំនួន២១ ក្រុមហ៊ុន។
សម្រាប់ការធ្វើតេស្តហោះហើរយន្តហោះ C919 ដែលជាប្រភេទយន្តហោះដឹកអ្នកដំណើរខ្នាតធំ ផលិតដោយក្រុមហ៊ុន ក្នុងស្រុកចិនផ្ទាល់ ត្រូវបានធ្វើឡើងនៅ ទីក្រុងសៀងហៃ ហើយវាបានបញ្ចប់ដោយ ជោគជ័យ ជាគ្រឿងទី២ នៃការធ្វើតេស្ត។
សម្រាប់យន្តហោះ C919 គ្រឿងទី២ នេះ ត្រូវបានយកទៅធ្វើតេស្តនៅឯអាកាស យានដ្ឋានទីក្រុងសៀងហៃ ភាគខាងកើត ប្រទេសចិន កាលពីថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ឆ្នាំ២០១៧ ហើយទទួលបានជោគជ័យ បន្ថែមទៀត បន្ទាប់ពីយន្តហោះប្រភេទ ដដែលខាងលើនេះគ្រឿងទី១ ត្រូវបានធ្វើ តេស្តដោយជោគជ័យ លើការហោះហើរ ទាំងផ្លូវជិត និងផ្លូវឆ្ងាយកាលពីប៉ុន្មានខែមុន។
សម្រាប់១គ្រឿងដំបូង ដែលសម្រេច ការហោះសាកល្បងដែរនោះ គឺត្រូវបាន ក្រុមជំនាញធ្វើតេស្តសាកល្បង ដោយធ្វើ ការហោះហើរចេញពី អាកាសយានដ្ឋាន អន្តរជាតិ Pudong នៃទីក្រុងសៀងហៃ ដដែល និងបានទៅដល់មូលដ្ឋាននៃការធើ្វ តេស្ត ស្ថិតក្នុងតំបន់ Xi’an Yanliang ស្ថិតនៅខេត្តហ្សានស៊ី ដែលជាការធ្វើ តេស្តជោគជ័យ នៃការធ្វើដំណើរផ្លូវ ឆ្ងាយបំផុតរបស់ C919 ក្នុងរយៈចម្ងាយ ១,៣០០គីឡូម៉ែត្រ ក្នុងកម្ពស់ ៧,៨គីឡូ ម៉ែត្រ។
គួរបញ្ជាក់ថា C919 មានសមត្ថភាព ផ្ទុកអ្នកដំណើរពី ១៥៦នាក់ ទៅ ១៦៨ នាក់ ដែលចិនប្តេជ្ញាថា នឹងធ្វើការប្រកួត ប្រជែងជាមួយយន្តហោះ Boeing 737 និង Airbus A320 ដែលកំពុងតែពេញនិយម បំផុតលើលោក នាពេលបច្ចុប្បន្ន។ មួយ វិញទៀតក្រុមហ៊ុន COMAC បានអះ អាងថា ខ្លួនទទួលបានការកក់យន្តហោះ ប្រភេទ C919 នេះចំនួន ៥៧០គ្រឿងហើយ ពីក្រុមហ៊ុនចំនួន២៣ ហើយសម្រាប់ តម្លៃនោះ គឺ១គ្រឿង ខ្ទង់៥០លានដុល្លារ អាមេរិក ថោកជាងប្រភេទដូចគ្នារបស់ក្រុមហ៊ុន Boeing និង Airbus រហូតដល់ទៅ ៣០ភាគរយ៕ ម៉ែវ សាធី